ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកងរាជអាវុធហត្ថស្រុកអន្លង់វែង ឃាត់ខ្លួនពីបទចាប់រំលោភសេពសន្ថវៈប្អូនស្រីចិញ្ចឹមអាយុ៨ឆ្នាំកាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី៧ មីនា ២០១៦ ស្ថិតនៅស្រុកអន្លង់វែង ។
អ្នកភូមិរស់នៅជិតខាងបានរៀបរាប់ថា មុនពេលកើតហេតុ គេឃើញជនសង្ស័យឈ្មោះ សឿន ព្រែក អាយុ១៦ឆ្នាំ បានចាប់ប្អូនស្រីចិញ្ចឹមរបស់ខ្លួនរំលោភសេពសន្ថវៈរហូត៣លើកមកហើយ ចំណែកអ្នកជិតខាងបានលួចថតយករូបភាពវីដេអូរតាមទូរស័ព្ទដៃទុកជាវត្ថុតាងសម្រាប់ផ្តល់ជាព័ត៌មានដល់សមត្តកិច្ចផងដែរ ដោយសារតែឪពុកម្តាយជាប់រវល់ទៅលក់ដំឡូងមីបាត់ៗ ។
សាក្សីបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះខាងលើនេះមានឪពុកម្តាយបង្កើតឈ្មោះ ស៊ឹម ស្ងួន អាយុ៥៨ឆ្នាំ ប្រពន្ធឈ្មោះ ហីង ហាប់ អាយុ៣២ឆ្នាំ ដោយសារតែខ្លួនក្រីក្រពេកបានលក់កូនស្រីអាយុ៨ឆ្នាំទៅឱ្យឈ្មោះ ដួង សឿន ភេទប្រុស អាយុ៥៧ឆ្នាំ ប្រពន្ធឈ្មោះ ឡែម សន អាយុ៥៦ឆ្នាំ កាលពីថ្ងៃទី២៣ ឧសភា ២០១២ មកម៉្លេះ ដោយមានអាជ្ញាធរភូមិជាអ្នកធ្វើកិច្ចសន្យានេះ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ