ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ជនសង្ស័យ​ម្នាក់ រួម​ទាំង​ថ្នាំ​យ៉ាម៉ា​​ជាង​២​ពាន់​គ្រាប់ ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់

10 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន រួម​ទាំង​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​ចំនួន​ជាង​២​ពាន់​គ្រាប់ កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​ថ្ងៃ​ទី​០៨ មីនា ២០១៦ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រះ​រំកិល​កណ្តាល ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

ជំហាន​ដំបូង គេ​មិន​ទាន់​ស្គាល់ឈ្មោះ​ជនសង្ស័យ​នៅឡើយ​ទេ ព្រោះ​ជនសង្ស័យ​មាន​សភាព​វើ​រ​វាយ​និយាយ​មិនដឹង​អី ព្រោះ​បើ​តាម​ការ​ពិនិត្យ ទើបតែ​ប្រើប្រាស់​គ្រឿងញៀន​រួច ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ គឺ​បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​បាន​សម្តែង​ជា​អ្នក​ចង់​ទិញ​ថ្នាំ​ញៀន រួច​ក៏​ទាក់​ទង​ជាមួយ​ជនសង្ស័យ ទើប​ធ្លាក់​ក្នុង​កណ្តាប់ដៃ​សមត្ថកិច្ច និង​អាវុធហត្ថ​តែ​ម្តង ។