ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ច្រៀង​ចម្រៀង​បទ​ជាន់​គ្នា​ផ្ទុះ​ហិ.ង្សា​របួស​២​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​២​ក្រុម​ផឹកស៊ី​ក្នុង​បន្ទប់​ជួល​២​ក្បែរ​គ្នា ក៏​ឈ្លោះប្រកែក​គ្នា​រហូត​ឈាន​ដល់​ការ​វាយតប់​បែកក្បាល​, ជាំមុខ​ដោយ​គ្រាន់តែ​ច្រៀង​ខារ៉ាអូខេ​បទ​ដូច​គ្នា​ប៉ុណ្ណោះ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​៧ មីនា ២០១៦ នៅ​ក្នុង​បន្ទប់​ជួល​ក្បែរ​បន្ទាយ​កងពលតូច​លេខ​៧០ ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រាជធានី​ភ្នំពេញ ៖ យុវជន​២​ក្រុម ​ផឹកស៊ី​ក្នុង​បន្ទប់​ជួល​២​ក្បែរ​គ្នា ក៏​ឈ្លោះប្រកែក​គ្នា​រហូត​ឈាន​ដល់​ការ​វាយតប់​បែកក្បាល​, ជាំមុខ​ដោយ​គ្រាន់តែ​ច្រៀង​ខារ៉ាអូខេ​បទ​ដូច​គ្នា​ប៉ុណ្ណោះ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​៧ មីនា ២០១៦ នៅ​ក្នុង​បន្ទប់​ជួល​ក្បែរ​បន្ទាយ​កងពលតូច​លេខ​៧០ ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ​វណ្ណ ​ដេ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្បែរ​រោងចក្រ QMI (​របួស​បែកក្បាល​) និង​ម្នាក់​ទៀត​ឈ្មោះ​ញ៉​ន ប៉េងសៀរ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​កម្មករ​រោងចក្រ មាន​ទីលំនៅ​បន្ទប់​ជួល​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ (​របួស​ស្នាម​ជាំមុខ​) ។ ចំណែក​ខាង​ជន​បង្ក​មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ទេ ។

តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូបគេ​បាន​ផឹកស៊ី​ជាមួយ​បង​ជន​ដៃដល់​តាំងពី​ថ្ងៃត្រង់​មក​ម្ល៉េះ ឯ​ជន​ដៃដល់ ក៏​ផឹកស៊ី​នៅ​បន្ទប់​ជាប់​គ្នា​នោះ​ដែរ ។ ពេល​ផឹកស៊ី​រហូត​ដល់​យប់ បន្ទប់​ទាំង​២​ ក៏​ចាប់ផ្តើម​ច្រៀង​ខារ៉ាអូខេ តែ​ដោយសារ​តែ​បន្ទប់​ជួល​ទាំង​២ មិន​មាន​ពិ​ដាន​ដំបូល ទើប​ធ្វើ​ឱ្យ​សំឡេង​ច្រៀង​ឮ​ទៅ​វិញ​ទៅ​មក ។

ជន​រង​គ្រោះ​បន្ត​ថា លុះ​ពេល​ច្រៀង​បទ​ដូច​គ្នា ខាង​ជន​ដៃដល់​មក​គោះ​ទ្វារ​បន្ទប់​របស់​ខ្លួន ហើយ​និយាយ​ថា ម៉េច​ឯង​ច្រៀង​បទ​តាម​អញ​អ៊ីចឹង ឯង​ចង់​ឌឺ​អញ​មែន​ទេ​? រួច​ក៏​មានការ​ប្រកែក​គ្នា​មួយ​ប្រាវ ហើយ​ជន​ដៃដល់​ក៏​ចូល​ទៅ​ក្នុង​បន្ទប់​វិញ ឯ​ជន​រង​គ្រោះ​មិន​ទាន់​បាន​ចូល​បន្ទប់​ទេ គឺ​នៅ​ឈរ​ខាងក្រៅ និង​បាន​និយាយ​ប្រាប់​បង​ជន​ដៃដល់​ថា ឱ្យ​ជួយ​ប្រាប់​ប្អូន​ផង ថ្ងៃក្រោយ​កុំ​ឱ្យមក​គោះ​ទ្វារ​បន្ទប់​គេ​ផ្តេសផ្តាស​ទៀត មិន​ទាន់​និយាយ​ចប់​ផង ស្រាប់តែ​ជន​ដៃដល់​ចេញ​មក​វិញ ព្រមទាំង​យក​ខ្សែ​ក្រ​វ៉ា​ត់​មក​វាយ​ក្បាល​ឈ្មោះ​វណ្ណ ដេ​ត បណ្តាល​ឱ្យ​បែក ។ ឃើញ​ដូចនេះ​ឈ្មោះ​ប៉េង សៀ ក៏​ស្ទុះ​ទៅ​ជួយ ក៏​ប្រវាយប្រតប់​គ្នា ហើយ​ក៏​ត្រូវ​មួយ​ដៃ​ចំ​មុខ​ដែរ ។

ក្រោយ​ពេល​កើតហេតុ ខាង​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ចោម​ចៅ តែ​ត្រូវ​បង​ជន​រង​គ្រោះ​ដែល​ជា​មិត្តភក្តិ​អង្វរ​ថា​មិនបាច់​ប្តឹង​ទេ សុទ្ធតែ​គ្នា​ឯង ។ ឯខាង​ជន​រង​គ្រោះ ក៏​សុខចិត្ត​មិន​ដាក់​ពាក្យ​ប្តឹង​ដែរ តែ​ទាម​ទារជំងឺចិត្ត​ចំនួន​១៥០​ដុល្លារ ដើម្បី​បញ្ចប់រឿង ៕