លោកអេង ឆៃអ៊ាង រងការព្រមានដល់ផ្ទះ
រាជធានីភ្នំពេញ ៖ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ កាលពីព្រលប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ ត្រូវគេផ្ញើលិខិតអនាមិកមួយច្បាប់ដល់គេហដ្ឋាន…
រាជធានីភ្នំពេញ ៖ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ កាលពីព្រលប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ ត្រូវគេផ្ញើលិខិតអនាមិកមួយច្បាប់ដល់គេហដ្ឋាន…
រាជធានីភ្នំពេញ ៖ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ កាលពីព្រលប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ ត្រូវគេផ្ញើលិខិតអនាមិកមួយច្បាប់ដល់គេហដ្ឋានរបស់គាត់ ដោយព្រមានរូបគាត់ចំនួន៥ចំណុចកុំឲ្យនិយាយការពាររឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បើនៅតែនិយាយការពារទៀតគេនឹងទម្លាយរឿងអាស្រូវរបស់លោកនៅលើ Facebook និងនៅលើ Webpage របស់គេ ។ នេះបើយោងតាម Facebook របស់លោក អេង ឆៃអ៊ាង ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានសរសេរនៅលើ Facebook របស់លោកថា «កាលពីព្រលប់នេះ ( ០៧-០៣-២០១៦ ) ខ្ញុំមានកិត្តិយស ដោយបានទទួលលិខិតព្រមានមួយច្បាប់ដែលពួកគេយកមកដល់គេហដ្ឋាន ។»
នៅក្នុងលិខិតដែលមានដាក់ឡូហ្គោគណបក្សសង្គ្រោះជាតិ បានសរសេរព្រមានលោកអេង ឆៃអ៊ាង ចំនួន៥ចំណុចដូចខាងក្រោម ៖
១-សូមអាន និងស្តាប់រឿងអាស្រូវរបស់លោកផ្ទាល់
២-សូមកុំព្រហើន និងត្រូវឈប់ព្រហើនតទៅទៀត ក្នុងការនិយាយជាសាធារណៈ និងជាមួយអ្នកកាសែត។
៣-ត្រូវដកខ្លួនឲ្យផុតពី កឹម សុខា ក្នុងរឿងអាស្រូវដ៏ច្រើនលើសលប់នេះ
៤-ត្រូវឈប់ជាបន្ទាន់ក្នុងការចេញមកនិយាយជួយការពារ និងបិទបាំងរឿងអាស្រូវរបស់លោក កឹម សុខា ជាពិសេសការនិយាយបង្វែរឿងអាស្រូវពិតប្រាកដរបស់ កឹម សុខា ទៅរឿងផ្សេង ដោយទុកឲ្យ កឹម សុខា ទទួលខុសត្រូវម្នាក់ឯងចុះ
៥-បើមិនស្តាប់ និងធ្វើតាមអ្វីដែលខ្ញុំប្រាប់ទាំង៤ចំណុចខាងលើទេ រឿងអាស្រូវផ្ទាល់របស់លោកក៏នឹងត្រូវផ្សព្វផ្សាយឲ្យគេដឹងពេញស្រុកខ្មែរ និងពេញពិភពលោក តាម Facebook និង Webpage របស់ខ្ញុំ ដូចរឿងអាស្រូវរបស់ កឹម សុខា ដែរ ។
លិខិតដែលផ្ញើជូនទៅលោក អេង ឆៃអ៊ាង ដែលដាក់ថា ពីខ្ញុំ«រឿងពិត Cnrp» មានខ្លឹមសារដើមទាំងស្រុងដូចខាងក្រោម ៖
ចែករំលែកព័តមាននេះ