ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់​ម្នាក់ ខ្យល់គ​ស្លា.ប់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៦ នៅ​ម្ដុំ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ មាន​បុរស​ម្នាក់​ដែល​ជា​កម្មករ​សំណង់​បាន​ខ្យល់គ​ស្លា.ប់ ដោយ​ជួ​សង្គ្រោះ​មិន​ទាន់ ។

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៦ នៅ​ម្ដុំ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ មាន​បុរស​ម្នាក់​ដែល​ជា​កម្មករ​សំណង់​បាន​ខ្យល់គ​ស្លាប់ ដោយ​ជួ​សង្គ្រោះ​មិន​ទាន់ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​បាន​ខ្យល់គ​ស្លាប់​នោះ មានឈ្មោះ សុខ មឿ​ន ហៅ​សុខ ប៊ុ​ណ្ណា អាយុ​៤៦​ឆ្នាំ ស្នាក់​នៅ​កសិដ្ឋាន​ម្ដុំ​បឹង​កក់ មានស្រុក​កំណើត ស្ថិត​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

មុន​ពេល​កើតហេតុ​នៅ​ពេល​បញ្ចប់​ពី​ការងារ ក៏​បាន​ដើរ​ចេញពី​ការដ្ឋាន​វាយ​កូន​ហ្គោ​ល ដើម្បី​ទៅ​ទិញ​បាយ​ហូប តែ​ដោយ​សុខភាព​មិន​អំណោយផល ហើយ​វិលមុខ​ក៏​ត្រូវ​បាន​ខ្យល់គ​ដួល​មួយ​រំពេច ។ ភ្លាម​ៗ​នោះ​ក៏​មាន​អ្នក​ជិតខាង​ក៏​បាន​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​បាន​ហៅ​ឡានពេទ្យ​មក​ជួយ​សង្គ្រោះ​ដែរ តែ​ដោយ​សភាព​ខ្យល់គ​ធ្ងន់ធ្ងរ ក៏​ដាច់ខ្យល់​ស្លាប់​ទៅ ។

ក្រោយ​ពី​បុរស​ខាងលើ​បាន​ស្លាប់​រួច​មក គេ​សង្កេត​ឃើញ​មាន​មេការ​សំណង់​មក​ទទួល​សព យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​នាគ​វន្ត​រង់ចាំ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕