ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រក់ទឹកភ្នែក មិនមែនអត់ប្រយោជន៍នោះទេ! មកស្គាល់ពីអត្ថប្រយោជន៍នៃការយំ

2 ឆ្នាំ មុន

យោងតាមការលើកឡើងរបស់ Harvard Health បានឱ្យដឹងថា៖ “ការហូរទឹកភ្នែកទាំងអស់មិនដូចគ្នាទេ។ វាមានដូចជាការហូរទឹកភ្នែកដោយឯកឯង ការហូរទឹកភ្នែកជាបន្តបន្ទាប់ និង ការហូរទឹកភ្នែកដោយការរំជួលចិត្ត។ ប្រភេទនៃការហូរទឹកភ្នែក២ដំបូងគេនោះ…

យោងតាមការលើកឡើងរបស់ Harvard Health បានឱ្យដឹងថា៖ “ការហូរទឹកភ្នែកទាំងអស់មិនដូចគ្នាទេ។ វាមានដូចជាការហូរទឹកភ្នែកដោយឯកឯង ការហូរទឹកភ្នែកជាបន្តបន្ទាប់ និង ការហូរទឹកភ្នែកដោយការរំជួលចិត្ត។ ប្រភេទនៃការហូរទឹកភ្នែក២ដំបូងគេនោះ គឺមានមុខងារសំខាន់ក្នុងការលាងចេញនូវកម្ទេចដី និង បង្កើនរំអិលឱ្យភ្នែកកុំឱ្យមានការឆ្លងមេរោគ។”

យោងតាមសមាគមចិត្តសាស្រ្តអាមេរិចបានឱ្យដឹងថា ស្រ្តីយំច្រើនជាងបុរស ដោយសារតែបុរសមិនសូវមានអរម៉ូនប្រូឡាក់ទីន (Prolactin) ដែលមានទំនាក់ទំនងនឹងការហូរទឹកភ្នែក បើធៀបទៅនឹងស្រ្តី។ គេលើកទឹកចិត្តថា មនុស្សគ្រប់រូបមិនគួរទប់អារម្មណ៍មិនឱ្យយំនោះទេ ដោយសារតែការយំមានអត្ថប្រយោជន៍ជាច្រើនដែលយើងមិនដឹង។

ការយំជួយឱ្យអ្នកបង្ហាញពីអារម្មណ៍របស់អ្នកចេញមកក្រៅ និង កាត់បន្ថយការប្រមូលផ្តុំអារម្មណ៍ទុក្ខសោកដាក់ក្នុងរាងកាយ។ ការប្រមូលអារម្មណ៍មិនល្អដាក់ទុកនឹងទ្រូងនេះ គឺអាចបណ្តាលឱ្យមានជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺស្រ្តេស និង ជំងឺបាក់ទឹកចិត្ត។

ម្យ៉ាងវិញទៀត នៅពេលយើងយំយើងអាចទទួលបានការលួងលោមពីមិត្តភក្តិនិងក្រុមគ្រួសារ ហើយវាធ្វើឱ្យទំនាក់ទំនងរបស់យើងកាន់តែប្រសើរឡើងជាមួយពួកគេ។ លើសពីនេះទៅទៀត ការយំក៏ធ្វើឱ្យអ្នកមានអារម្មណ៍ល្អដែរ ដោយសារតែវាធ្វើឱ្យអារម្មណ៍ស្ទះក្នុងចិត្តរបស់អ្នកធូរចេញមកក្រៅអស់។

ដូច្នេះលើកក្រោយ ប្រសិនបើអ្នកមានអារម្មណ៍ចង់យំ ឬឃើញនរណាម្នាក់យំ សូមកុំឃាត់ទឹកភ្នែកមិនឱ្យចេញ ហើយឱ្យវាចេញមកដោយសេរី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ