ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីបានជាក្រលៀនខ្មៅមិនស្អាតដូចគេ? វាមិនមែនខ្មៅអត់មូលហេតុនោះទេ!

3 ឆ្នាំ មុន

បញ្ហាខ្មៅក្រលៀន គឹជាកត្តាចម្បងមួយដែលធ្វើឱ្យអ្នកមិនហ៊ានស្លៀកខោខ្លី ឬ ពាក់ប៊ីគីនីនៅពេលទៅលេងសមុទ្រ។ មិនថាមិត្តនារីនោះទេ សូម្បីតែបុរសក៏មានភាពអៀនខ្មាស់នៅពេលដែលមានបញ្ហាខ្មៅក្រលៀននេះដែរ។ តើហេតុអ្វីបានជាវាមិនសដូចនៅកន្លែងផ្សេងៗទៀតលើសារពាង្គកាយ? ការឡើងពណ៌លើស្បែកលើសកន្លែងផ្សេងៗទៀត ឬភាសាអង់គ្លេសហៅថា Hyperpigmentation…

បញ្ហាខ្មៅក្រលៀន គឹជាកត្តាចម្បងមួយដែលធ្វើឱ្យអ្នកមិនហ៊ានស្លៀកខោខ្លី ឬ ពាក់ប៊ីគីនីនៅពេលទៅលេងសមុទ្រ។ មិនថាមិត្តនារីនោះទេ សូម្បីតែបុរសក៏មានភាពអៀនខ្មាស់នៅពេលដែលមានបញ្ហាខ្មៅក្រលៀននេះដែរ។ តើហេតុអ្វីបានជាវាមិនសដូចនៅកន្លែងផ្សេងៗទៀតលើសារពាង្គកាយ?

ការឡើងពណ៌លើស្បែកលើសកន្លែងផ្សេងៗទៀត ឬភាសាអង់គ្លេសហៅថា Hyperpigmentation គឺជាមូលហេតុមួយដែលធ្វើឱ្យក្រលៀនមានពណ៌ខ្មៅ។ នេះគឺជាពេលដែលស្បែកនៅជុំវិញក្រលៀនរបស់អ្នក ផលិតសារជាតិពណ៌ស្បែកហៅថាមេឡានីន ច្រើនជាងផ្នែកផ្សេងទៀតនៃរាងកាយ។

មូលហេតុមួយទៀតដែលធ្វើឱ្យក្រលៀនខ្មៅ គឺមកពីការត្រដុសគ្នាទៅវិញទៅមករវាងស្បែកនិងស្បែក។ ជាការពិតណាស់ វាជៀសមិនផុតទេសម្រាប់ការកកិតគ្នា ព្រោះថាយើងត្រូវធ្វើដំណើរជាប់រហូតពីមួយថ្ងៃទៅមួយថ្ងៃ។ ការកកិតនឹងកាន់តែមានច្រើន នៅពេលដែលយើងធាត់។ ដូចនេះហើយបានក្រលៀនអ្នកធាត់មានពណ៌ខ្មៅជាងអ្នកដែលមានមាឌស្គម។

ម្យ៉ាងវិញទៀត វាក៏អាចកើតមកពីការពាក់សម្លៀកបំពាក់រឹបៗពេកផងដែរ ជាពិសេសនៅកន្លែងដែលមានកម្តៅក្តៅ ឬ ក្រណាត់ដែលមិនស្រូបយកជាតិទឹកបានល្អ។ សាច់ក្រណាត់ខ្លះធ្វើឱ្យដក់ទឹកនៅលើស្បែករបស់អ្នក ដែលធ្វើឱ្យវាកាន់តែមានពណ៌ខ្មៅងងឹត។

ចំណុចមួយទៀតដែលអ្នកគួរតែស្គាល់ផងដែរនោះគឺ ថ្នាំមួយចំនួនបង្កឱ្យមានអតុល្យភាពអរម៉ូន ជាពិសេសការពន្យាកំណើតដោយប្រើថ្នាំលេប ដែលអាចនាំឱ្យក្រលៀនមានពណ៌ខ្មៅងងឹត។ ការបំបៅដោះ ការមករដូវ និង ការមានផ្ទៃពោះ ក៏អាចបណ្តាលឱ្យក្រលៀនខ្មៅផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ