ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាម​សុង​បង្ហាញ​ផលិតផល​ទំនើប​ៗ​ក្នុង​កម្មវិធី​គ្រឿង​អេ​ឡិច​ត្រូ​និក​អាស៊ី​អាគ្នេយ៍​2016

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​សាម​សុង​បាន​ដាក់​បង្ហាញ​នូវ​ផលិតផល​អេ​ឡិច​ត្រូ​និក​ដែល​ជួយ​សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ជា​ច្រើន​នៅ​ក្នុង​កម្មវិធី​គ្រឿង​អេ​ឡិច​ត្រូ​និក​2016 ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ។

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​សាម​សុង​បាន​ដាក់​បង្ហាញ​នូវ​ផលិតផល​អេ​ឡិច​ត្រូ​និក​ដែល​ជួយ​សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ជា​ច្រើន​នៅ​ក្នុង​កម្មវិធី​គ្រឿង​អេ​ឡិច​ត្រូ​និក​2016 ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ។ ផលិតផល​ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​ក្នុង​កម្មវិធី​នោះ​រួម​មាន​ទូរទស្សន៍ SUHD ស៊េរី​ថ្មី ម៉ា​ស៊ី​ន​បោក​សម្លៀក​បំពាក់​ដែល​រចនា​ថ្មី និង​ទូទឹកកក​ដែល​ប្រើ​អីុ​ន​ធើ​រ​ណេ​ត​ជាដើម ។

លោក ឆែ សុខ​ឡេ​ង ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​សាម​សុង​អេ​ឡិច​ត្រូ​និក​ប្រចាំ​នៅ​កម្ពុជា ដែល​មាន​វត្ត​មាននៅ​ក្នុង​កម្មវិធី​នាះ​បាន​ឲ្យ​ដឹង​ថា​៖«​យើង​តែងតែ​យកចិត្តទុកដាក់ចំ​ពោះអ្វី​ដែល​ជា​តម្រូវការ​របស់​អតិថិជន ហើយ​ខិតខំ​បំពេញតម្រូវការ​ទាំង​នោះ​ជាមួយ​ផលិតផល​ថ្មី​ៗ​ដែល​មានការ​ច្នៃប្រឌិត​ខ្ពស់​ដោយ​អ្នកឯកទេស​ជំនាញ​ៗ​ជា​ច្រើន​នាក់ ។ ឆ្នាំ​នេះ​មិន​ខុស​ពី​ឆ្នាំ​កន្លង​ទៅ យើង​មាន​ផលិតផល​ថ្មី​ៗ​ជា​ច្រើន​ទៀត ដែល​អាច​ជួយ​សម្រួល​ដល់​ការងារ​ប្រចាំ​ថ្ងៃ​របស់​លោក​អ្នកផង​ដែរ» ។

ទូរទស្សន៍​សាម​សុង SUHD ស៊េរី​ថ្មី អាច​ឲ្យ​អ្នក​ទស្សនា​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក​ទោះ​ជា​នៅ​កន្លែង​ដែល​មាន​ពន្លឺ​ភ្លឺ​ចិញ្ចែងចិញ្ចាច​ជាមួយនឹង​អេ​ក្រង់​កោង​គ្មាន​គែម​ដែល​ជា​របកគំហើញ​ថ្មី ។ បច្ចេកវិទ្យា Tizen operating system (OS) របស់​ទូរទស្សន៍​មួយ​នេះ​អាច​ឲ្យ​លោក​អ្នក​មើល​ទូរទស្សន៍ លេង​ហ្គេ​ម ប្រើ​អីុន​ធើ​រ​ណេ​ត និង​ប្រើ​កម្មវិធី​ជា​ច្រើន​ទៀត​តាម​រយៈ​តេ​លេប​ញ្ជា ឬ​ក៏​ទូរស័ព្ទ​ដៃ​ជាដើម ។

ចំណែកឯ​ម៉ា​ស៊ីន​បោក​សម្លៀក​បំពាក់ AddWash អាច​ឲ្យ​លោក​អ្នក​ដាក់​បន្ថែម​សម្លៀក​បំពាក់​ពេល​ណា​ក៏​បាន​ដោយ​មិនបាច់​ចាក់ទឹក​ចេញ​ដើម្បី​បើកទ្វារ​នោះ​ឡើយ ។ លើស​ពី​នេះ​ទៀត លោក​អ្នក​ក៏​អាច​ដាក់​សម្លៀក​បំពាក់​ដែល បោក​សាប៊ូ​ហើយ​ចូល​ទៅ​ក្នុង​ម៉ា​ស៊ី​ន​ដើម្បី​លាង​សម្អាត​ផង​ដែរ ។ ម្យ៉ាងទៀត លោក​អ្នក​ក៏​អាច​ដាក់​ទឹក​ក្រអូប​ចូល​ក្នុង​ម៉ា​ស៊ី​ន​បាន​គ្រប់ពេល​ទោះជា​ម៉ា​ស៊ី​ន​កំពុង​ដំណើរការ​ក៏​ដោយ ។ 

របកគំហើញ​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន​សាម​សុង​​នោះ គឺជា​ទូទឹកកក​ភ្ជាប់​អីុន​ធើ​រ​ណេ​ត​បាន​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​គ្រួសារ ។ ទូទឹកកក​នេះ​មាន​ឈ្មោះថា Family Hub វា​មាន​ភ្ជាប់​មក​ជាមួយ​នូវ​អេ​ក្រង់​ទូរទស្សន៍​ទំហំ​21,5 អីុ​ង នៅ​ជាប់​នឹង​ផ្នែក​ខាងក្រៅ​នៃ​ទ្វារ​ដែល​លោក​អ្នក​អាច​ចែករំលែក​រូបភាព​ស្អាត កំណត់ហេតុ និង​កាលវិភាគ​ជាដើម​ជាមួយនឹង​អ្នក​ដទៃ​បាន​យ៉ាង​ងាយ ។ លើស​ពី​នេះ​ទៅ​ទៀត លោក​អ្នក​ក៏​អាច​ពិនិត្យ​មើល​ថា មាន​អ្វីខ្លះ​នៅ​ក្នុង​ទូទឹកកក​ទោះជា​លោក​អ្នក​មិន​នៅផ្ទះ​ក៏​ដោយ​លោក​អ្នក​គ្រាន់តែ​មើល​តាម​ទូរស័ព្ទ​ដៃ​របស់ លោក​អ្នកជា​ការ​ស្រេច ។ មានកម្ម​វិធី​កម្សាន្ត​ជា​ច្រើន​ទៀត​ដែល​លោក​អ្នក​អាច​ប្រើ​ជាមួយ​ទូទឹកកក​មួយ​នេះ​បាន ។

ក្រៅពី​ផលិតផល​ទាំងនេះ សាម​សុង​ក៏​មាន​ដាក់​បង្ហាញ​ផលិតផល​ជា​ច្រើន​ទៀត​នៅ​ក្នុង​កម្មវិធី​គ្រឿង​អេ​ឡិច​ត្រូ​និក​2016 ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ។ សម្រាប់​អតិថិជន​នៅ​ក្នុង​ប្រទេស​ក​ម្ព​ជា លោក​អ្នក​នឹង​អាច​ជាវ​គ្រឿង​អេ​ឡិច​ត្រូ​និក​ទាំងនេះ​នា​ពេល​ឆាប់​ៗ ៕