ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាដូ​ពិសេស​ពី​ទឹកដោះគោឆៅ​សញ្ញា​ខ្លាឃ្មុំ​មាស​សម្រាប់​ទិវា​សិទ្ធិ​នារី

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិ​នារី ក្រុមហ៊ុន Nestlé (​ខេ​ម​បូ​ឌា​) ក្រោម​ស្លាក​សញ្ញា​ផលិតផល​ទឹកដោះគោឆៅ​សញ្ញា​ខ្លាឃ្មុំ​មាស បាន​ផ្តល់​កាដូ​ពិសេស​៦០០​រង្វាន់​ដោយ​អតិថិជន​គ្រាន់តែ​ធ្វើ​តាម​លក្ខខណ្ឌ​ងាយ​ៗ​ដូច​ជា​៖

រាជធានី​ភ្នំពេញ ៖ ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិ​នារី ក្រុមហ៊ុន Nestlé (​ខេ​ម​បូ​ឌា​) ក្រោម​ស្លាក​សញ្ញា​ផលិតផល​ទឹកដោះគោឆៅ​សញ្ញា​ខ្លាឃ្មុំ​មាស បាន​ផ្តល់​កាដូ​ពិសេស​៦០០​រង្វាន់​ដោយ​អតិថិជន​គ្រាន់តែ​ធ្វើ​តាម​លក្ខខណ្ឌ​ងាយ​ៗ​ដូច​ជា​៖

១-LIKE ទំព័រ​ហ្វេ​ស​ប៊ុ​ក BEAR BRAND Cambodia
២-SHARE រូបភាព​នេះ​ទៅ​លើ TIMELINE របស់​លោក​អ្នក​ដោយ​ដាក់​ជា PUBLIC
៣-MENTION មិត្តភក្តិ​របស់​លោក​អ្នក​ចំនួន​៥​នាក់​ដើម្បី​ឲ្យ​ពួក​គាត់​មានឱកាស​ទទួល​កាដូ​ពិសេស​ផង​ដែរ ។

អ្នក​ឈ្នះ​ចំនួន​១០០​នាក់​នឹង​ទទួល​បាន​ទឹកដោះគោ​ខ្លាឃ្មុំ​ចំនួន​១​កេស​ម្នាក់ មិត្តភក្តិ​របស់​អ្នក​ឈ្នះ​ចំនួន​៥០០​នាក់​នឹង​ទទួល​បាន​ទឹកដោះគោ​ខ្លាឃ្មុំ​ចំនួន​១​ឡូ​ម្នាក់ ។ នៅ​ក្នុង​កម្មវិធី​នេះ ក្រុមហ៊ុន​បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ចំនួន​១០០​នាក់ ហើយ​បាន​ប្រារព្ធ​កម្ម​វិធីចែក​រង្វាន់​នេះ​ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី ៤ ខែមីនា ឆ្នាំ​២០១៦ ចាប់ពី​ម៉ោង​៤​រសៀល​រហូត​ដល់​ម៉ោង​៨​យប់​នៅ​ឡាយ​លី​ផ្លា​ហ្សា​នៃ​ផ្សារ​ទំនើប​អីុ​អន​ភ្នំពេញ ។

នៅ​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ ប្រិ​យ មិត្ត និង​អតិថិជន​ទាំងអស់​នឹង​ទទួល​បាន​នូវ​ភាព​រីករាយ​ជាមួយ​ការ​ប្រគំ​បទ​ភ្លេង​អម​ជាមួយ​ការ​ច្រៀង​ដ៏​ពីរោះ​រណ្តំ​ចិត្ត និង​មានការ​ចូលរួម​សម្តែង​របស់​កំពូល​តារា​ល្បី​ៗ​ដូច​ជា​កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា និង​ក្រុម​តន្ត្រីAcoustic​។ សម្រាប់​អតិថិជន​ដែល​មិន​ទាន់​បាន​ឈ្នះ​រង្វាន់ នឹង​មានឱកាស​ទទួល​បាន​កាដូ​ពិសេស​ៗ​ជា​ច្រើន​ទៀត ដោយ​គ្រាន់តែ​ចូលរួម​លេង​ហ្គេ​ម​សប្បាយ​ៗ​ពី​កម្មវិធី​របស់​យើង ។

ទឹកដោះគោឆៅ​សញ្ញា​ខ្លាឃ្មុំ​មាស​វ៉ា​យ​ឃី​ត​នី​ប៊ី​ន (BEAR BRAND GOLD WHITE KIDNEY BEAN)​ជា​ប្រភេទ​ទឹកដោះគោ​សម្រាប់​សម្រក​រាង ផ្សំ​ឡើង​ពី​ទឹកដោះគោ​សុទ្ធ​100% បន្ថែម​សារជាតិ​សណ្តែក​ស និង​ប្រូ​តេ​អីុន​សណ្តែកសៀង ដែល​មានគុណ​ប្រយោជន៍​ក្នុង​ការ​ទប់ស្កាត់​រាង​កាយ​ពី​ការ​ស្រូប​យក​កាឡូរី​ដែល​បណ្តាល​ឲ្យ​ធាត់​ហើយ​ប្តូរ​មក​ជា​ការ​ស្រក​ទម្ងន់​វិញ ។ ជា​ពិសេស ការ​ទទួលទាន​ទឹកដោះគោឆៅ​សញ្ញា​ខ្លាឃ្មុំ​ជា​រៀងរាល់ថ្ងៃ លោក​អ្នក​នឹង​កាន់តែ​ស្រស់​ស្អាត​ជាមួយ​គុណប្រយោជន៍​៧​យ៉ាង​រួម​មាន សម្រក​រាង កាល់ស្យូម​ខ្ពស់ វីតាមីន​A​ខ្ពស់​វីតាមីន​B1,2,6,12​ខ្ពស់ វីតាមីន​C​ខ្ពស់ វីតាមីន​D​ខ្ពស់ និង​វីតាមីន​E​ខ្ពស់ ។

ទន្ទឹម​នឹង​នេះ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រក​រាង លោក​អ្នក​គួរតែ​ពិសា​ទឹកដោះគោឆៅ​សញ្ញា​ខ្លាឃ្មុំ​ខាងលើ​ចំនួន​៣​កំប៉ុង​ក្នុង​១​ថ្ងៃ និង​១៥​នាទី​មុន​ពេល​របប​អាហារ​នីមួយ​ៗ ។ បន្ថែម​ពីលើ​នេះ លោក​អ្នក​គួរតែ​ធ្វើការ​ហាត់ប្រាណ​ឲ្យ​បាន​៣០​នាទី​ក្នុង​១​ថ្ងៃ ដោយ​លោក​អ្នក​អាច​ចុច LIKE លើ​ទំព័រហ្វេ​ស​ប៊ុ​ក​Bear Brand Cambodia នោះ​លោក​អ្នក​នឹង​ទទួល​បាន​គន្លឹះ​ងាយ​ៗ​ស្តី​ពី​ការ​ហាត់ប្រាណ​និង​ព័ត៌មាន​បន្ថែម​ដទៃ​ទៀត ៕