ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សម្ពោធ​សាខា​ហាង​កា​រ៉េ​ម ហា​នី​ទ្រី នៅ​ខណ្ឌទួលគោក

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​សក្តានុពល និង​តម្រូវការ​របស់​អតិថិជន​ដែល​មាន​កំណើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ កន្លង​ទៅ ហាង​កា​រ៉េ​ម ហា​នី​ទ្រី បាន​បើក​សម្ពោធ​សាខា​ថ្មី​មួយ​បន្ថែម​ទៀត

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​សក្តានុពល និង​តម្រូវការ​របស់​អតិថិជន​ដែល​មាន​កំណើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ កន្លង​ទៅ ហាង​កា​រ៉េ​ម ហា​នី​ទ្រី បាន​បើក​សម្ពោធ​សាខា​ថ្មី​មួយ​បន្ថែម​ទៀត ដែល​មា​នទី​តាំងនៅ​ដី​ឡូត៍​លេខ​១ ផ្លូវ​លេខ​៣៣៧ កែង​ផ្លូវ​លេខ​៥១៦ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ខាងជើង TK AVENUE។

បច្ចុប្បន្ន ហាង​កា​រ៉េ​ម ហា​នី​ទ្រី បាន​និង​កំពុង​បម្រើ​អតិថិជន​នូវ​ប្រភេទ​កា​រ៉េ​ម​សុខភាព ដែល​ផលិត​ចេញពី​វត្ថុធាតុដើម​យ៉ាង​ពិសេស​សម្រាប់​សុខភាព មាន​ដូច​ជា​ទឹកដោះគោ​ស្រស់ និង​ទឹកឃ្មុំ​ធម្មជាតិ​១០០​ភាគរយ ដែល​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​ប្រចាំ​ថ្ងៃ ។

ដោយ​មានការ​ពិនិត្យ និង​វាយតម្លៃ​ខ្ពស់​ទៅ​លើ​សកម្មភាព​របស់​ហាង​កា​រ៉េ​ម ហា​នី​ទ្រី នា​ពេល​កន្លង​ទៅ ជា​ហាង​កា​រ៉េ​ម​សុខភាព និង​មាន​ទិស​ដៅ​ផ្តោត​សំខាន់​ទៅ​លើ​សុខភាព​របស់​អ្នក​បរិភោគ​ជា​ចម្បង ហាង​កា​រ៉េ​ម ហា​នី​ទ្រី មាន​កិត្តិយស និង​មោទនភាព​យ៉ាង​ធំធេង ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​TAVALON ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​ចែកចាយ​នូវ​ផលិតផល​តែ​ជា​ច្រើន​ប្រភេទ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​។ ក្រុមហ៊ុន​TAVALON​មានការ​ទទួលស្គាល់ទូ​ទាំង​ពិភពលោក និង​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូ​វយ៉​ក សហរដ្ឋអាមេរិក តាម​រយៈ​ក្រុមហ៊ុន​SS ADVENTURES ដែល​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ផ្តាច់មុខ​ក្នុង​ការ​ផ្គត់ផ្គង់ និង​ចែកចាយ​តែ​ម៉ាក TAVALON ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​យក​តែ​នេះ​មក​ធ្វើ​ជា​វត្ថុធាតុដើម​សម្រាប់​ផ្សំ​ជាមួយកា​រ៉េ​ម​បង្កើត​រសជាតិ​ថ្មី​ៗ និង​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​រួម​ដែល​ជា​ប្រយោជន៍​សម្រាប់​សុខភាព​អ្នក​បរិភោគ​។

ជាក់ស្តែង​បច្ចុប្បន្ន យើង​បាន​និង​កំពុង​តែ​បម្រើ​ជូន​អតិថិជន​នូវ​រូបមន្ត​កា​រ៉េ​ម​ថ្មី​ៗ ដែល​ផលិត​ចេញពី​ទឹកដោះគោ​ស្រស់ ទឹកឃ្មុំ​ធម្មជាតិ បូក​រួម​ជាមួយ​រសជាតិ​តែ TAVALON ដែល​សុទ្ធតែ​ជា​ប្រភេទ​ចំណីអាហារ​មានគុណ​ប្រយោជន៍​យ៉ាង​ប្រសើរ​សម្រាប់​សុខភាព មិនតែប៉ុណ្ណោះ រូបមន្ត​ទាំងនេះ​វា​ត្រូវ​បាន​បង្កើត និង​អភិវឌ្ឍ​ដោយ​ក្រុម​ចុងភៅ​លំដាប់ថ្នាក់ ពិភពលោក ដែល​មាន​ប្រភព​ចេញពី​តំបន់​ហ្គាំ​ង​ណា​ម ប្រទេស​កូរ៉េ និង​អ្នកជំនាញ​ខាង​តែ​ដែល​មាន​ប្រភព​ចេញពី​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក​។

ដើម្បី​ឱ្យ​ជ្រាប​កាន់តែ​ច្បាស់​ថា ​តើកា​រ៉េ​ម ហា​នី​ទ្រី និង តែ TAVALON មាន​សារ​ប្រយោជន៍​យ៉ាងណា​ចំពោះ​សុខភាព លោក​អ្នក អាច​អញ្ជើញ​មក​សាកល្បង​ដោយ​ផ្ទាល់​តាម​រយៈ​សាខា​ទាំង​៤​ដូច​ខាងក្រោម

-​សាខា​ទី​១ នៅ​ផ្សារ​ទំនើប​អីុ​អន ជាន់​ទី​៤ ក្នុង​ស្គី​ទឹកកក
-​សាខា​ទី​២ នៅ​ផ្សារ​ទំនើប​រតនា​ផ្លា​សា ជាន់​ទី​២​ជាប់​ជណ្តើរយន្ត
-​សាខា​ទី​៣ នៅ​ដី​ឡូត៍​លេខ​១ ផ្លូវ​លេខ​៣៣៧ កែង​ផ្លូវ​លេខ​៥១៦ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ខាងជើង TK AVENUE
-​សាខា​ទី​៤ នៅ​អគារ​វឌ្ឍនៈ VATTANAC CAPITAL ជាន់​ក្រោម​ដី​ទី​០១ (Basement 01)៕