នៅសៀវភៅលោកិយភូមិ៣១ឋានបានពន្យល់អំពីពួកអរូបព្រហ្មយ៉ាងដូច្នេះថា អរូបព្រហ្មគឺជាទីកើតរបស់ពួកសត្វដែលមានតែខន្ធ៤គឺ វេទនាខន្ធ១ សញ្ញាខន្ធ១ សង្ខារក្ខន្ធ១ និងវិញ្ញាណក្ខន្ធ១ តែមិនមានរូបក្ខន្ធទេ ពួកព្រហ្មទាំងនេះមិនសោយអាហារធម្មតាដូចមនុស្សទេ គឺសោយបីតិជាអាហារ ។ ទីឋាននៃពួកព្រហ្មទាំងនេះមាន៤ជាន់គឺ៖

១-ពួកព្រហ្មដែលកើតក្នុងទីដែលមានអាយុ ២០០០០ មហាកប្ប ។
២-ពួកព្រហ្មដែលកើតក្នុងទីដែលមានអាយុ៤០០០០មហាកប្ប ។
៣-ពួកព្រហ្មដែលកើតក្នុងទីដែលមានអាយុ៦០០០០មហាកប្ប ។
៤-ពួកព្រហ្មដែលកើតក្នុងទីឋានដែលមានអាយុ៨៤០០០ មហាកប្ប ។

ពួកព្រហ្មទាំងបួនពួកនេះមិនសោយអាហារដូចជា បាយ ទឹក នំ ចំណី ត្រី សាច់ជាអាហារកិច្ចនោះទេ គឺសោយបីតិជាអាហារគឺនឹកចង់សោយអ្វី ឆ្អែតឯងតែម្តង ៕ សាន សារិន
ចែករំលែកព័តមាននេះ