យុវវ័យអាចទទួលយកផលប្រយោជន៍ពីហ្វេសប៊ុកដោយរបៀបណា?
នៅពេលដែលទំនាក់ទំនងតាមហ្វេសប៊ុកកាន់តែទូលាយ យុវជន និងយុវតី គួរតែទាញយកប្រយោជន៍ពីវាឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន សម្រាប់អនាគតការងារ និងមុខរបរ ។
នៅពេលដែលទំនាក់ទំនងតាមហ្វេសប៊ុកកាន់តែទូលាយ យុវជន និងយុវតី គួរតែទាញយកប្រយោជន៍ពីវាឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន សម្រាប់អនាគតការងារ និងមុខរបរ ។
នៅពេលដែលទំនាក់ទំនងតាមហ្វេសប៊ុកកាន់តែទូលាយ យុវជន និងយុវតី គួរតែទាញយកប្រយោជន៍ពីវាឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន សម្រាប់អនាគតការងារ និងមុខរបរ ។
ការតាមដានមើលអ្វី ដែលមានកើតឡើងនៅក្នុងហ្វេសប៊ុកនោះ គេនឹងឃើញថា យុវជន និងយុវតីកម្ពុជា បានប្រើប្រាស់ប្រព័ន្ធសង្គមមួយនេះ ដើម្បីកម្សាន្តច្រើនជាង ដើម្បីផលចំណេញផ្នែកសេដ្ឋកិច្ច ដូចជាការងារ និងមុខរបរជាដើម ។
គិតត្រឹមថ្ងៃទី៣១ វិច្ឆិកា ២០១៥ មានអ្នកប្រើប្រាស់ហ្វេសប៊ុក ជាជនជាតិកម្ពុជាចំនួន៣,៣លាននាក់ ដោយមានមនុស្សគ្រប់ប្រភេទ។ ពួកគេនាំគ្នាប្រើប្រាស់ហ្វេសប៊ុក ដើម្បីការសម្តែងមតិទាក់ទងនឹងបញ្ហាផ្សេងៗនៅក្នុងសង្គមចែករំលែកព័ត៌មាន ធ្វើការកម្សាន្ត និង ទំនាក់ទំនងជាមួយមិត្តភក្តិជាដើម ។
ប៉ុន្តែមានចំណុចសំខាន់មួយ ដែលគេគួរតែយកចិត្តទុកដាក់នោះ គឺពួកគេត្រូវប្រើប្រាស់ហ្វេសប៊ុកនេះ ជាមធ្យោបាយសម្រាប់ការស្វែងរកការងារ និងបង្កើតមុខរបរ ។ យុវជន និងយុវតីកម្ពុជា ត្រូវស្វះស្វែងកសាងទំនាក់ទំនងលើបណ្តាញសង្គមហ្វេសប៊ុកជាមួយនឹងមនុស្សសំខាន់ៗ នៅក្នុងស្ថាប័ន និងក្រុមហ៊ុនផ្សេងៗ ដែលមានតួនាទីជាអ្នកគ្រប់គ្រង ឬក៏ដឹកនាំស្ថាប័ន និងក្រុមហ៊ុនទាំងនោះ
ដោយបានកសាងទំនាក់ទំនងជាមួយអ្នកគ្រប់គ្រង ឬក៏នាយកប្រតិបត្តិនៃក្រុមហ៊ុនជាមុននោះ យុវជន និងយុវតីនឹងអាចទាញយកប្រយោជន៍ពីទំនាក់ទំនងផ្ទាល់ខ្លួនបែបនេះ នៅពេលដែលពួកគេធ្វើសម្ភាសន៍រកការងារធ្វើ ។
ដូចគ្នានេះ គេក៏អាចប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដើម្បីបង្កើតទំនាក់ទំនងជាមួយនឹងអតិថិជនផងដែរ ។ តាមពិតទៅ មុខរបរលក់ដូរតូចៗមួយចំនួន កំពុងតែកើតមាននៅលើបណ្តាញសង្គមហ្វេសប៊ុក ដូចជាការលក់គ្រឿងកែសម្ផស្សរបស់មនុស្សស្រី និងគ្រឿងទូរស័ព្ទជាដើម ។ ដូច្នេះ គេក៏អាចប្រើប្រាស់ហ្វេសប៊ុកសម្រាប់បុព្វហេតុនៃការប្រកបមុខរបរផងដែរ ។
នេះជាអ្វីដែលយុវជន និងយុវតីកម្ពុជាគួរយកចិត្តទុកដាក់ផងដែរ សម្រាប់អនាគតរបស់ពួកគេ ។ ក្រៅពីការប្រើប្រាស់ហ្វេសប៊ុក ដើម្បីកម្សាន្ត ដើម្បីទទួលព័ត៌មាន និងដើម្បីទំនាក់ទំនងមិត្តភក្តិនោះ យុវជននិងយុវតី ក៏គួរតែគិតគូរផងដែរ អំពីការប្រើប្រាស់បណ្តាញសង្គមមួយនេះ ដើម្បីស្វែងរកការងារ និងប្រកបរបរផ្សេងៗ ៕
ចែករំលែកព័តមាននេះ