ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​សម្គាល់​អំពើអាក្រក់​ថា​ជា​ទឹកឃ្មុំ​នោះ

2 ឆ្នាំ មុន

នៅ​ក្នុង​គាថា​ធម្មបទ​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា ដរាបណា​អំពើអាក្រក់​មិន​ទាន់​ឲ្យ​ផល ជនពាល​តែង​សម្គាល់​នូវ​អំពើអាក្រក់​នោះ​ដូច​ទឹកឃ្មុំ នៅ​តែ​ត្រេកអរ​ប្រព្រឹត្ត​បាបកម្ម​ទាំង​ចិត្ត​រីករាយ លុះ​កម្ម​អាក្រក់​នោះ​ឱ្យ​ផល​ទើប​សង្វេគ​ខ្លួន​ជា​ខាងក្រោយ សម​ដូច​ពុទ្ធ​គាថា​ម្តែ​ង​ថា​៖ ១-​ពួក​ជនពាល​មិន​មាន​ប្រាជ្ញា មានខ្លួន​ដូច​ជាស​ត្រូវ តែង​ត្រាច់​ទៅ​ធ្វើ​នូវ​កម្ម​ដ៏​លាមក ដែល​ជា​អំពើ​មាន​ផល​ក្តៅក្រហាយ​ក្នុង​លោក​នេះ​ផង…

នៅ​ក្នុង​គាថា​ធម្មបទ​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា ដរាបណា​អំពើអាក្រក់​មិន​ទាន់​ឲ្យ​ផល ជនពាល​តែង​សម្គាល់​នូវ​អំពើអាក្រក់​នោះ​ដូច​ទឹកឃ្មុំ នៅ​តែ​ត្រេកអរ​ប្រព្រឹត្ត​បាបកម្ម​ទាំង​ចិត្ត​រីករាយ លុះ​កម្ម​អាក្រក់​នោះ​ឱ្យ​ផល​ទើប​សង្វេគ​ខ្លួន​ជា​ខាងក្រោយ សម​ដូច​ពុទ្ធ​គាថា​ម្តែ​ង​ថា​៖

១-​ពួក​ជនពាល​មិន​មាន​ប្រាជ្ញា មានខ្លួន​ដូច​ជាស​ត្រូវ តែង​ត្រាច់​ទៅ​ធ្វើ​នូវ​កម្ម​ដ៏​លាមក ដែល​ជា​អំពើ​មាន​ផល​ក្តៅក្រហាយ​ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង ។

២-​បុគ្គល​ធ្វើ​កម្ម​ណា​ហើយ រមែង​ក្តៅក្រហាយ​ជា​ខាងក្រោយ​មានមុខ​ទទឹកជោក​ដោយ​ទឹកភ្នែក ស្រែកយំ​គួរ​ឱ្យ​សង្វេគ​ព្រោះ​ទទួលផល​នៃ​កម្ម​នោះ​ថា​ជា​កម្ម​ដែល​ខ្លួន​បាន​ធ្វើ​ហើយ ឈ្មោះ​ថា​ជា​កម្ម​មិនល្អ​ឡើយ ។

៣-​អំពើអាក្រក់​មិន​ទាន់​ឲ្យ​ផល​ត្រឹមណា ជនពាល​តែង​សម្គាល់​នូវ​អំពើអាក្រក់​នោះ​ថា​ជា​ទឹកឃ្មុំ លុះដល់​កាលណា​បាប​ឲ្យ​ផល ទើប​ជនពាល​កើតក្តី​វិបត្តិ ជួប​ទុក្ខ​ក្តៅក្រហាយ​ក្នុង​ជីវិត ។

អំពើអាក្រក់​ដែល​បាប​ជន​ប្រព្រឹត្ត​ធ្វើ​ហើយ​រមែង​ឱ្យ​ផល​ជា​ទុក្ខ​ក្តៅក្រហាយ​តាំងពី​លោក​នេះ​ដរាប​ដល់​បរលោក​ក៏​កាន់តែ​ក្តៅក្រហាយ​ទេ្វ​ដង ៕ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ