ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្លឹង​មើល​ហ្វេ​ស​ប៊ុ​ក​នាយក​រដ្ឋមន្ត្រី លោក​សមរ​ង្ស៊ី និងលោក កឹ​ម​ សុខា

10 ឆ្នាំ មុន

សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៦ មីនា ២០១៦ បាន​ប្រកាស​ថា អ្នកគាំទ្រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច បាន​ឡើង​ដល់​បី​លាន​នាក់​ហើយ​​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ។

សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៦ មីនា ២០១៦ បាន​ប្រកាស​ថា អ្នកគាំទ្រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច បាន​ឡើង​ដល់​បី​លាន​នាក់​ហើយ​​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ។

សម្តេច​បាន​សរសេរ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​កថា ខ្ញុំ​សូម​អរគុណ​ជនរួមជាតិ យុវជន និង​យុវនារី​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​បាន​គាំទ្រ Facebook ខ្ញុំ ដែល​នៅ​ម៉ោង​០៦ និង​០៨​ល្ងាច​នេះ គឺ​បាន​ចំនួន​៣​លាន ។

សម្តេច​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា «Facebook បាន​ធ្វើ​ឱ្យ​ខ្ញុំ​នៅ​កាន់តែ​ជិត​ស្និ​ទ្ធិ​ជាមួយ​បងប្អូន និង​បាន​ស្តាប់ និង​ទទួល​នូវ​ព័ត៌​មាន​សំណូមពរ​នានា ពី​បងប្អូន​ជនរួមជាតិ​ដោយ​ផ្ទាល់ ។ តាម​រយៈ Facebook គឺ​ខ្ញុំ​បាន​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​បាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​ទៀត​ផង​» ។

ចំណែក​ហ្វេ​ស​ប៊ុ​ករប​ស់លោក​សម រ​ង្ស៊ី វិញ គឺ​មាន​អ្នកគាំទ្រ​ឡើង​ដល់​២,២៣​លាន​នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ។ ហ្វេ​ស​ប៊ុ​ករប​ស់លោក​កឹ​ម សុខា វិញ មាន​អ្នកគាំទ្រ​ឡើង​ដល់​ជិត​៦​សែន​នាក់ ៕