ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេស្តអាជីវករផ្សារសាមគ្គីហៅប៉ាហ៊ី រកឃើញអ្នកវិជ្ជមានកូវីដរហូតដល់ជិត៦០នាក់

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ប៉ុន្មាន​ថ្ងៃមុន អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី ប្រមាណ​៥៧​នាក់ ត្រូវ​បាន​ខាង​រដ្ឋបាល​ខេត្ត​ប៉ៃលិន ដឹកនាំ​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ធ្វើតេស្ត​រហ័ស​រក​ឃើញ​មាន​ផ្ទុក​វីរុស​កូ​វី​ដ​១៩ លុះ​រហូត​មក​ដល់​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២១…

ខេត្ត​ប៉ៃលិន ៖ កាលពី​ប៉ុន្មាន​ថ្ងៃមុន អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី ប្រមាណ​៥៧​នាក់ ត្រូវ​បាន​ខាង​រដ្ឋបាល​ខេត្ត​ប៉ៃលិន ដឹកនាំ​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ធ្វើតេស្ត​រហ័ស​រក​ឃើញ​មាន​ផ្ទុក​វីរុស​កូ​វី​ដ​១៩ លុះ​រហូត​មក​ដល់​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២១ កន្លង​ទៅ​នេះ ដើម្បី​ឱ្យ​ដឹង​ច្បាស់​ប្រាកដ​ថែម​ទៀត​ខាង​រដ្ឋបាល​ខេត្ត​ក៏​បាន​យក​សំណាក​ពី​អាជីវករ​ទាំងនេះ​ម្តងទៀត ដើម្បី​ផ្ញើ​ទៅ​ពិនិត្យ​កំហាក​ម៉ាស៊ីន​ធំ​នៅ​ក្រសួង ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ ក្រោយ​ពេល​ធ្វើតេស្ត​រហ័ស​ទៅ​លើ​អាជីវករ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី​ផ្នែក​ខាងលើ ដែល​រដ្ឋបាល​ខេត្ត​អនុញ្ញាត​ឱ្យ​ពួក​គាត់​បើក​តូប​លក់ដូរ​ឡើង​វិញ ក្រោយ​ពេល​បិទទ្វារ​អស់​រយ​:​ពេល​ជាង​១​ខែ ស្រាប់តែ​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​១៩ រហូត​ដល់​ជិត​៦០​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ខណ​:​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ដដែល​ផ្នែក​ខាងក្រោម មិន​ទាន់​អនុញ្ញាត​ឱ្យ​លក់ដូរ​នៅឡើយ ដោយ​នាំ​គ្នា​តវ៉ា ដើម្បី​បាន​លក់ដូរ​ឡើង​វិញ​ដូច​គ្នា ។

តែ​ក្រោយ​ពេល​រក​ឃើញ​មាន​អ្នក​ផ្ទុកមេរោគ​ច្រើន​បែប​នេះ​ក៏​ផ្អាក​ការ​លក់ដូរ​បន្ត​ទៀត ខណ​:​អាជីវករ​ផ្សារ​ផ្នែក​ខាងលើ​ក៏​ត្រូវ​បិទ​តូប​អ្នក​ដែល​មាន​វិជ្ជមាន និង​អ្នក​ជាប់​ពាក់ព័ន្ធ ដើម្បី​កុំឱ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩​បន្ត​ទៀត ។

ចំណែក​មន្ត្រី​សាលាក្រុង​ប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា ៖ អ្នក​ដែល​ផ្ទុក​វី​រ៉ុ​ស​កូ​វី​ដ​១៩ ទាំងអស់​ខាងលើ កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ​រៀង​ៗ​ខ្លួន ដោយ​គ្រូពេទ្យ​ផ្តល់​ថ្នាំលេប​ជា​ប្រចាំ ។ ចំណែក​អ្នក​ពាក់ព័ន្ធ​ក៏​ត្រូវធ្វើ​តេស្ត​រក​មេរោគ​នេះ​ដែរ ព្រមទាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយ​:​ពេល​១៥​ថ្ងៃ​ផង​ដែរ ។

មន្ត្រី​សាលាក្រុង​ប៉ៃលិន បាន​បញ្ជាក់​ថា ក្រោយ​ពី​ព្យាបាល​ជា​សះស្បើយ​អាច​នឹង​ឱ្យ​ចូល​លក់ដូរ​ធម្មតា តែ​ត្រូវ​អនុវត្ត​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ​ពាក់​ម៉ាស លាងដៃ​ជាមួយ​អាល់កុល ឬ​ជែ​ល ព្រមទាំង រក្សា​គម្លាត​បុគ្គល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ