នារី​ជប៉ុន​ម្នាក់​ក្នុង​ចំណោម​៣​នាក់​រង​ការ​បំពាន​ផ្លូវភេទ​នៅ​កន្លែងធ្វើការ


បុគ្គលិក​នារី​១៧​ភាគរយ​និយាយ​ថា ពួកនាង​ត្រូវ​បាន​ស្នើ​ក្នុង​សម្ព័ន្ធ​ផ្លូវភេទ​ជាមួយ​អ្នក​រួមការ​ងារ ។ យោង​តាម​ការ​សិក្សា​ដោយ​រដ្ឋាភិបាល​ជប៉ុន​រក​ឃើញ​ថា ស្ទើរតែ​១​ភាគ​៣​នៃ​ស្ត្រី​ធ្វើការ​ដែល​ឆ្លើយ​តប​ទៅ​តាម​ការ​ស្ទង់​មតិ​ថា​ ពួក​នាងរង​ការ​យាយី​ផ្លូវភេទ​នៅ​កន្លែងធ្វើការ ។

ការ​ស្ទង់​មតិ​ជា​លើក​ដំបូង​រក​ឃើញ​ថា ២៩ភាគរយ​នៃ​ស្រី្ត​ធ្វើការ​ក្នុង​ប្រទេស​ជប៉ុន​ត្រូវ​គេ​រាយការណ៍​ថា​ មានបទពិសោធន៍​រង​ការ​យាយី​ផ្លូវភេទ ។ ១៧​ភាគរយ​នៃ​ស្រី្ត​និយាយ​ថា ពួក​នាង​ធ្លាប់​ត្រូវ​បាន​សួរនាំ​ពាក់ព័ន្ធ​នឹង​រឿង​ផ្លូវភេទ​។ ជាមួយ​គ្នា​នេះ​ដែរ​ការ​ប៉ះពាល់​មិន​សមរម្យ​មាន​ចំនួន​៤០​ភាគរយ​នៃ​ការ​យាយី ។ ពាក់កណ្តាល​នៃ​នារី​រង​គ្រោះ​និយាយ​ថា ពួក​នាង​ទទួល​បាន​យោបល់​មិនល្អ​លើ​ការ​បញ្ចេញ​គំនិត​យោបល់​ផ្តា​ល់​ខ្លួន ជា​ពិសេស​គឺ​អាយុ ។ ខណៈ​ពេល​ដែល​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ច្រើន​នាក់​និយាយ​ថា ពួក​នាង​ត្រូវ​បាន​យាយី​ផ្លូវភេទ​ដោយសារ​តែ​ការ​មាន​ផ្ទៃពោះ ។

ការ​ដឹកនាំ​ដោយ​ក្រសួង​ពលកម្ម​មាន​ស្ត្រី​ប្រមាណ​៩.៧០០ នាក់​អាយុ​ចន្លោះ​ពី ២៥​ដល់​៤៤​ឆ្នាំ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្ទង់​មតិ​នេះ ។ ១​ភាគ​៤​នៃ​អ្នកចូលរួម​និយាយ​ថា ការ​យាយី​កើត​មាន​ឡើង​ដោយ​ប្រធាន​គ្រប់គ្រង​ផ្ទាល់​របស់​ពួក​នាង​តែ​ម្តង ។

ស្ត្រី​ដែល​និយាយ​ថា​ត្រូវ​បាន​គេ​យាយី​មាន​ត្រឹមតែ​១០​ភាគរយ​ប៉ុណ្ណោះ​បាន​តវ៉ា​ទៅ​ជនល្មើស ខណៈ​ពេល​២​ភាគ​៣​និយាយ​ថា ពួក​នាង​មិន​បាន​ចាត់វិធានការ​ណាមួយ​ឡើយ​។ តិច​ជាង​៦០​ភាគរយ​នៃ​បុគ្គលិក​បាន​ស្ទង់​មតិ​និយាយ​ថា ពួក​នាង​មិន​ត្រូវ​បាន​ផ្តល់​ឱ្យ​មាន​វិធានការ​ការពារ​នៅ​កន្លែង​ការងារ​ទេ ។

លោកនាយក​រដ្ឋមន្ត្រី​ស៊ី​ន​ស៊ូ អា​បេ កាលពីមុន​បាន​ប៉ុនប៉ង​ធ្វើ​ឱ្យ​កាន់តែ​ងាយស្រួល​សម្រាប់​ស្ត្រី​ទាំងឡាយ​ឱ្យ​ចូល​ក្នុង​កម្លាំង​ការងារ​របស់​ប្រទេស និង​នាំ​យក​ស្ទើរតែ​ស្ត្រី​ច្រើន​ជាង​១​លាន​នាក់​ចូល​ក្នុង​ការងារ​រយៈពេល​ពីរ​-​បី​ឆ្នាំ​ទៀត​។ សភា​បាន​កំណត់​ក្នុង​ឆ្នាំ​២០១៥ ទាមទារ​ឱ្យ​ក្រុមហ៊ុន ធំ​ៗ​ឆាប់​ដល់​ទិស​ដៅ​សម្រាប់​ចំនួន​ស្រី្ត​ដែល​ពួក​គេ​ជួល​ឱ្យធ្វើ​ការ និង​ដាក់​ស្ត្រី​ក្នុង​ទីតាំង​គ្រប់គ្រង​ផង​ដែរ ៕

ស្រាវជ្រាវ...

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី
សូម​អរគុណ