ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ចង្ហាន់​ទៅ​វត្ត​ត្រូវ​ប្រយ័ត្ន​ព្រោះ​មាន​ព្រះសង្ឃ​ជាង​៩០០​អង្គ​ហើយ​កើត​កូ​វី​ដ

2 ឆ្នាំ មុន

ក្នុង​ឱកាស​ពេល​ឈប់​សម្រាក​ពី​ការងារ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ អាច​នឹង​មាន​បងប្អូន​ខ្លះ​ត្រូវ​អញ្ជើញ​ទៅ​វត្ត​យក​ចង្ហា​ន់​ទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ខណៈ​មាន​ពុទ្ធបរិស័ទ​ជា​ច្រើន​ក៏​សម្រុក​ទៅ​ក្នុង​ថ្ងៃ​ធំ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ដែរ ដូច្នេះ​បើ​ទោះជា​នាំ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ត្រឹម​ខ្លោងទ្វារវត្ត ឬ​បាន​ចូល​ប្រគេន​ដល់​ក្នុង​កុដិ​ព្រះសង្ឃ​ក្តី​ក៏​បងប្អូន​ពុទ្ធបរិស័ទ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ដោយ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ «៣​ការពារ និង​៣​កុំ​»​ជា​ដាច់ខាត ពិសេស​ត្រូវ​ពាក់​ម៉ាស់ លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល…

ក្នុង​ឱកាស​ពេល​ឈប់​សម្រាក​ពី​ការងារ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ អាច​នឹង​មាន​បងប្អូន​ខ្លះ​ត្រូវ​អញ្ជើញ​ទៅ​វត្ត​យក​ចង្ហា​ន់​ទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ខណៈ​មាន​ពុទ្ធបរិស័ទ​ជា​ច្រើន​ក៏​សម្រុក​ទៅ​ក្នុង​ថ្ងៃ​ធំ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ដែរ ដូច្នេះ​បើ​ទោះជា​នាំ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ត្រឹម​ខ្លោងទ្វារវត្ត ឬ​បាន​ចូល​ប្រគេន​ដល់​ក្នុង​កុដិ​ព្រះសង្ឃ​ក្តី​ក៏​បងប្អូន​ពុទ្ធបរិស័ទ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ដោយ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ «៣​ការពារ និង​៣​កុំ​»​ជា​ដាច់ខាត ពិសេស​ត្រូវ​ពាក់​ម៉ាស់ លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល ព្រមទាំង​រក្សា​គម្លាត​សុវត្ថិភាព​ក្នុង​ពេល​ប្រគេន​ចង្ហាន់​ដែល​មាន​គ្នា​ច្រើន និង​ត្រូវ​យក​ទឹក​អាល់កុល​ដាក់​តាម​ខ្លួន​ជា​និច្ច ។

ដោយហេតុ​ថា យោង​តាម​របាយការណ៍​ក្រសួង​ធម្មការ និង​សាសនា​បាន​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​មាន​ព្រះសង្ឃ​ព្រះពុទ្ធ​សាសនា​នៅ​ទូ​ទាំង​ប្រទេស​ប្រមាណ​ជា​ជាង​៩​រយ​អង្គ​ហើយ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​នោះ​ក៏​មាន​ព្រះសង្ឃ​៧​អង្គ​បាន​អនិច្ចធម្ម​ទៀត​ផង ។

លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​ព្រះសង្ឃ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ មក​ពី​មាន​ព្រះសង្ឃ​ខ្លះ​បាន​ឆ្លង​ពី​ក្មេង​វត្ត​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ខាងក្រៅ​វត្ត ហើយ​បាន​មក​ចម្លងជំងឺ​ដល់​ព្រះសង្ឃ និង​ព្រះសង្ឃ​ខ្លះ​ទៀត​បាន​ឆ្លង​ជំងឺ​ពេល​ព្រះ​អង្គ​ចេញ​ទៅ​និមន្ត​បិណ្ឌ​បាត្រ ហើយ​អង្គ​ខ្លះ​ឆ្លង​តាម​រយៈ​អាចារ្យវត្ត ដែល​ករណី​ទាំងនេះ​កើតឡើង​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ។

គួរ​ជម្រាប​ផង​ថា កាលពី​ថ្មី​ៗ​នេះ​មាន​ផ្ទុះ​កូ​វី​ដ​-១៩ នៅ​តាម​វត្ត​អារាម​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​បង្ខំ​ឱ្យ​រាជរដ្ឋាភិបាល និង​ក្រសួង​ធម្មការ​និង​សាសនា​ផ្អាក​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ចាប់ពី​វេន​បិណ្ឌ​ទី​៤ រហូត​ដល់​ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ។ ប៉ុន្តែ​ពុទ្ធបរិស័ទ​អាច​យក​ចង្វា​ន់​ទៅ​ប្រគេន​ព្រះសង្ឃ​បាន​នៅ​ខាងក្រៅរ​ខ្លោងទ្វារវត្ត​ដោយ​អនុវត្ត​តាម​វិធានការ​៣​កុំ​៣​ការពារ​ឱ្យ​បាន​ដាច់ខាត ដើម្បី​ចៀសវាង​ការ​នាំ​យក​ជំងឺ​មក​ចូល​ក្នុង​គ្រួសារ​របស់​ខ្លួន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ