ក៏ពាក្យថាខ្លឹមក្នុងទីនេះលោកសំដៅយកអ្វីៗដែលមានប្រយោជន៍ ដែលជារបស់សំខាន់ និងជារបស់មានតម្លៃ ។ សម្រាប់មនុស្សដែលមានខ្លឹម៤នេះ លោកចាត់ថាជាអ្នកគ្រឹះ ឬសសរស្តម្ភដ៏រឹមាំក្នុងជីវិត ។
១-ការអប់រំកាយចិត្តឱ្យប្រព្រឹត្តទៅក្នុងចំណេះវិជ្ជាខ្ពង់ខ្ពស់ ។
២-មានសមត្ថភាព មានចំណេះធ្វើយ៉ាងវិសេស ។
៣-អប់រំចរិយាសម្បត្តិ ទូន្មានប្រាណឱ្យប្រព្រឹត្តទៅក្នុងឥរិយាបថទាំង៤បានល្អ ។
៤-រួមដំណើរ រួមធ្វើ រួមសាមគ្គីក្នុងកិច្ចការទាំងឡាយដោយស្ម័គ្រស្មោះ ។
ទាំង៤ចំណុចនេះឯងជាសសរស្តម្ភ ដែលជាគ្រឹះរឹងមាំត្រូវតែខំបណ្តុះប្រាជ្ញាស្មារតីឱ្យល្អប្រពៃទើបបានឈ្មោះថាជាមនុស្សមានខ្លឹម ៕ សាន សារិន
ចែករំលែកព័តមាននេះ