រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងពង្រីកផ្លូវជាតិនិងអន្តរជាតិ និងផ្លូវទឹក ព្រមទំាងផ្លូវតភ្ជាប់ទៅតំបន់ជនបទ ដើម្បីសម្រួលដល់ការដឹកជញ្ជូនក្នុងការជំរុញកំណើនពាណិជ្ជកម្ម ។
ជាមួយគ្នានេះដែរ បើតាមសម្តេចតេជោនាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលក៍នឹងរៀបចំកសាងផ្លូវរថភ្លើងឡើងវិញ ដើម្បីសម្រួលដល់ការដឹកជញ្ជូននិងធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ជាប់ទៅផ្លូវអន្តរជាតិអាស៊ានផងដែរ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ខាងលើបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ មីនា ២០១៦ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៦ នៅណ្ឋាគារភូគីត្រាភ្នំពេញស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ៕
ចែករំលែកព័តមាននេះ