អបអរសាទរខួបលើកទី១០៥ នៃទិវានារីអន្តរជាតិ៨មីនា
ខេត្តកំពង់ឆ្នាំង ៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានថ្លែងថា សព្វថ្ងៃនេះ ស្ត្រីបានបំពេញការងារក្នុងវិស័យសាធារណៈ និងឯកជន
ខេត្តកំពង់ឆ្នាំង ៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានថ្លែងថា សព្វថ្ងៃនេះ ស្ត្រីបានបំពេញការងារក្នុងវិស័យសាធារណៈ និងឯកជន
ខេត្តកំពង់ឆ្នាំង ៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានថ្លែងថា សព្វថ្ងៃនេះ ស្ត្រីបានបំពេញការងារក្នុងវិស័យសាធារណៈ និងឯកជន បានកើនឡើងគួរឱ្យកត់សម្គាល់ កត្តាទាំងនេះបានបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងបង្កើនស្មារតី ពង្រឹង និងពង្រីកសមត្ថភាពលើចំណេះដឹង ជំនាញរបស់ស្ត្រីខ្លួនឯង និងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ថ្នាក់ដឹកនាំទាំងក្នុងវិស័យនយោបាយ ឯកជន សហគមន៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
មានប្រសាសន៏បែបនេះ ខណៈដែលសម្តេចចៅហ្វាវាំង អញ្ជើញជាអធិបតីភាពក្នុងពីធីប្រារព្ធខួបលើកទី១០៥នៃទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០១៦ នៅសាលាខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជា ច្រើនរូបទៀត ។
មុនពេលបិទកម្មវិធី សម្តេចចៅហ្វាវាំង បានចែកអំណោយដល់សមាជិកចូលរួមជាង៥០០នាក់ ដោយម្នាក់ៗទទួលបានអាវយឺត១ សារុង១ ស្បែកជើង១សម្រាប់ និងប្រាក់១ម៉ឺនរៀល ឧបត្ថម្ភក្រុមរាំរបាំ ក្នុងម្នាក់ៗទទួលបាន៤ម៉ឺនរៀល និងឧបត្ថមអ្នករាំរបាំ ជារួមទាំង៣ក្រុម ក្នុង១ក្រុមៗ ទទួលបាន៤០ម៉ឺនរៀលផងដែរ ៕
ចែករំលែកព័តមាននេះ