ខេត្តព្រៃវែង ៖ បុរសដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សុវណ្ណ វង់ អាយុ៣៥ឆ្នាំ មានទីលំនៅខេត្តព្រៃវែង ពីបទចាប់កូនស្រីបង្កើត អាយុ១៤ឆ្នាំ រំលោភសេពសន្ថវៈ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៥ មីនា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ស្ត្រីជាប្រពន្ធ និងជាម្តាយក្មេងស្រីរងគ្រោះ ។
លោក អាត អ៊ន នាយនគរបាលប៉ុស្តិ៍ បានឱ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ តូ ចាន់ធី ដែលត្រូវជាប្រពន្ធជនសង្ស័យខាងលើ បានអះអាងថា កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៤ មីនា ខណៈដែលគាត់ទៅលក់ដូរនៅផ្សារ បុរសជាប្តីបានធ្វើសកម្មភាពចាប់កូនស្រីបង្កើតរបស់ខ្លួនអាយុ១៤ឆ្នាំ រំលោភសេពសន្ថវៈលុះនៅថ្ងៃទី៥ មីនា ក៏ចាប់រំលោភកូនស្រីខ្លួនឯងរំលោភម្តងទៀត កូនស្រីទ្រាំលែងបានក៏និយាយរឿងនេះប្រាប់គាត់ ទើបគាត់នាំកូនស្រីមកដាក់ពាក្យប្តឹងភ្លាមៗតែម្តង ។
គួរបញ្ជាក់ដែរថា នៅល្ងាចថ្ងៃទី៦ មីនា នេះ លោកឩកញ៉ា ជឹម សុខ បានឩបត្ថម្ភតាមរយៈទូរទស្សន៍ហង្សមាសជូនដល់កុមារីរងគ្រោះប្រាក់ចំនួន១០ម៉ឺនរៀល និងអង្ករ៥០គីឡូក្រាម ជាមួយគ្នានោះអាជ្ញាធរឃុំ និងស្រុក ក៏បានចូលរួមឩបត្ថម្ភជាប្រាក់ចំនួន១០ម៉ឺនរៀលផងដែរ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ