រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានបានឱ្យដឹងនៅមុននេះបន្តិចថា មានករណីអគ្គិភ័យឆេះគុម្ពឫស្សីនៅក្បែរផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មាន បានបន្តថា ជុំវិញករណីភ្លើងឆេះគុម្ពឫស្សីខាងលើនេះ មូលហេតុបណ្តាលមកពីអ្នកយកឃ្មុំដុតភ្លើងយកឃ្មុំនៅក្នុងគុម្ពឫស្សីធ្វើឱ្យឆាបឆេះបែបនេះ រហូតមកដល់ម៉ោង៣និង៤០នាទីរសៀលថ្ងៃទី៦ មីនា នេះ គេឃើញប្រជាពលរដ្ឋច្រើនគ្រួសារ និងរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងចេញអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ទើបរលត់ទៅវិញមិនបណ្តាលឱ្យរាលដាលដល់លំនៅឋានរបស់ប្រជាពលរដ្ឋនោះទេ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ