ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមជៀសវាង! រថយន្តដឹកខ្សាច់ ខូចកណ្តាល​ស្ពាន ត្រូវម៉ូតូ ២គ្រឿងបុកតគ្នា របួសធ្ងន់ម្នាក់ បាត់បង់ជីវិតម្នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ រថយន្ដ​ដឹក​ខ្សាច់​ធុន​ធំ​មួយគ្រឿង បើក​ឡើង​ស្ពាន ក៏​ខូច ដោយ​ដាច់​កាឡេ​កង់​ក្រោយ ហើយ​បាន​អែប​កៀន ជួសជុល តាំងពី​ម៉ោង ១២ ថ្ងៃត្រង់…

ភ្នំពេញ​៖ រថយន្ដ​ដឹក​ខ្សាច់​ធុន​ធំ​មួយគ្រឿង បើក​ឡើង​ស្ពាន ក៏​ខូច ដោយ​ដាច់​កាឡេ​កង់​ក្រោយ ហើយ​បាន​អែប​កៀន ជួសជុល តាំងពី​ម៉ោង ១២ ថ្ងៃត្រង់ រហូតមកដល់​ម៉ោងជាង ៨​យប់ មិនទាន់រួច​។ ចៃដន្យ​ឡាន​នោះ ក៏ត្រូវ​បុរស​ម្នាក់ ជិះ​ម៉ូតូ​លឿន ទៅបុក​ខឿន​ស្ពាន និង​កង់ឡាន បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។  បន្ទាប់មក ស្រាប់តែ​ម៉ូតូ​មួយគ្រឿង​ទៀត បើក​លឿន​ដូចគ្នា គេច​មិនទាន់ ជ្រុល​បុក​ផ្ទប់​រថយន្ត​ពេញទំហឹង​ ដួល​ផ្ងារ​ក្រោយ គង​ជាប់​លើ​ម៉ូតូ បាត់បង់​ជីវិត​ភ្លាមៗ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ម៉ូតូ​បុក​ឡាន​ខូច​លើ​ស្ពាន​នោះ កើតឡើង កាលពី​វេលា​ម៉ោង ៨ និង ៣០​នាទី​យប់  ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ នៅលើ​ស្ពាន​ព្រែក​ព្នៅ ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។

​សព​បុរសរងគ្រោះ ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ ជា សុវណ្ណ​ឌី មាន​តួនាទី ជា​អនុប្រធាន​ផ្នែក​សណ្តាប់ធ្នាប់​សាលាខណ្ឌ​ព្រែក​ព្នៅ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ  កណ្តាល 1AL-1364​។ ចំណែក​បុរស​ម្នាក់ទៀត ដែល​រងរបួស​ធ្ងន់ មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1G-9685​។

​ប្រភពព័ត៌មាន បាន​ប្រាប់​អោយដឹងថា មុន​កើតហេតុ គឺ​រថយន្ត​ដឹក​ខ្សាច់​ធុន​ធំ ម៉ាក SCAINIA  ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 3F-1527 ធ្វើដំណើរ​ឡើង​ស្ពាន​ព្រែក​ព្នៅ ដល់​ពាក់កណ្ដាល​ស្ពាន បាន​ខូច​កាឡេ កង់​ក្រោយ​ទៅមុខ​លែងរួច ក៏​អែប​កៀន ដាក់​ធុង​មួយ ជា​សញ្ញា​សម្គាល់ ហើយ​បាន​ហៅ​ជាង​ជួសជុល តាំងពី​ម៉ោង ១២​ថ្ងៃត្រង់ រហូតដល់​ម៉ោង ៨​យប់ នៅតែ​មិនទាន់​ជួសជុល​រួច​។  

​ប្រភព​ដដែល បាន​បន្តទៀតថា ខណៈពេល​កំពុង​ជួសជុល​រថយន្ត មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​ជិះ​ឡើង​ស្ពាន​ព្រែក​ព្នៅ ទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន មកដល់​កន្លែងកើតហេតុ វាក់​អើ​នឹង​រថយន្ត​ខូច ក៏​ងាក​ចង្កូត គេច​ទៅខាង​ស្តាំ បុក​ខឿន​ស្ពាន និង​កង់ឡាន​ខូច  បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន មក​ដឹក​ទៅ​ព្យាបាល របួស​ភ្លាមៗ​ផងដែរ​។ 

​រំលង​បាន​បន្តិច ក៏មាន​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​២០២១ បើកបរ​ដោយ​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​អនុប្រធាន​ផ្នែក​សណ្តាប់ធ្នាប់​សាលាខណ្ឌ​ព្រែក​ព្នៅ ជិះ​ម៉ូតូ​លឿន ធ្វើដំណើរ​ឡើង​ស្ពាន ទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន ក៏​បុក​ផ្ទប់​គូទ​រថយន្ត​ដឹក​ខ្សាច់​នោះ ពេញទំហឹង បណ្តាល​ឲ្យ​ដួល​ផ្ងារ​ក្រោយ បែក​មួក​ការពារ​សុវត្ថិភាព ផុង​លលាដ៍ក្បាល ស្លា​.​ប់​គង​ជាប់​នឹង​ម៉ូតូ​។ ចំណែក​ម៉ូតូ រង​ការខូចខាត ខ្ទេច​មួយ​កំណាត់​ទាំងស្រុង​។

​បន្ទាប់ពី​កើតហេតុ ទាំង​ជាង​ជួសជុល​រថយន្ត និង​តៃកុង​រថយន្ត បាន​រត់គេចខ្លួន បាត់ស្រមោល​។ ដោយឡែក សព​រងគ្រោះ បន្ទាប់ពី​ក្រុមគ្រូពេទ្យ និង​សមត្ថកិច្ច ធ្វើ​សំណាក​តេស្ត រួចរាល់ ចេញ​លទ្ធផល​អវិជ្ជមាន ក៏​ប្រគល់អោយ​ក្រុមគ្រួសារ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។ នៅសល់តែ​ម៉ូតូ និង​រថយន្ត ត្រូវបាន​សមត្ថកិច្ច វាស់វែង យកទៅ​រក្សាទុក​បណ្តោះអាសន្ន នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ