ការបង្កកំណើតទារកផ្តើមចេញពីការរួមផ្សំរវាងធាតុរបស់បុរស និងស្ត្រីនៅពេលដែលពួកគេរួមរ័កដោយនៅក្នុងទឹកកាមបុរសមានមេជីវិតរាប់លានមេជីវិតដែលវាមានរាងសណ្ឋានស្រដៀងនឹងកូនក្អុក ។ នៅពេលទឹកកាមរបស់បុរសមួយតំណក់ធ្លាក់ចូលទៅក្នុងយោនីស្ត្រីហើយ វានឹងចាប់ផ្តើមរត់រកអូវុលរបស់ស្ត្រីដើម្បីបង្កកំណើត ។ ខាងក្រោមនេះគឺជាដំណើរនៃការលូតលាស់របស់ទារកនៅក្នុងផ្ទៃ ដែលស្ត្រីគ្រប់រូបគប្បីដឹង ៖
ខែទី១ ៖ បេះដូង ប្រដាប់រំលាយអាហារឆ្អឹងខ្នង និងសរសៃឆ្អឹងខ្នងចាប់ផ្តើមលេចចេញជារូបរាង ។
ខែទី២ ៖ បេះដូងចាប់ផ្តើមដំណើរការ ចំណែកឯភ្នែក ច្រមុះ បបូរមាត់ អណ្តាត ត្រចៀក និងធ្មេញបានលេចចេញជារូបរាង ។
ខែទី៣ ៖ ដៃ បាតដៃ ម្រាមដៃ ជើង ប្រអប់ជើង និងម្រាមជើងបានលេចចេញជារូបរាង ក្នុងរយៈពេលនេះទារកមានការលូតលាស់សរីរាង្គ និងជាលិកាបានច្រើន ។
ខែទី៤៖ ទារកបាននិងកំពុងលូតលាស់ដោយមិនដឹងខ្លួនដូចជាកំពុងបឺតជញ្ជក់ ស្រូបនិងអាចចាប់ផ្តើមបឺតជញ្ជក់មេដៃ ពន្លកតាមអញ្ចាញធ្មេញកំពុងលូតលាស់ ក្រពេញញើសកំពុងលេចចេញជារូបរាង នៅលើបាតដៃនិងបាតជើង ។ ម្រាមដៃនិងម្រាមជើង គឺមើលឃើញច្បាស់ ស្បែកគឺមានពណ៌ស៊ីជម្ពូឃើញច្បាស់ ស្រទាប់ទន់ជ្រាយ និងមានរោមកែវក្នុងរយៈពេលនេះទារកអាចនឹងមានទម្រង់ជាមនុស្សប្រាកដ តែទារកមិនអាចចាកចេញពីផ្ទៃរបស់អ្នកម្តាយបានទេ ។
ខែទី៥ ៖ សរីរាង្គខាងក្នុងកំពុងពេញលូតលាស់ ចំណែកចិញ្ចើម ត្របក់ក្នែក និងរោមភ្នែកបានដុះចេញឡើង ។
ខែទី៦ ៖ ភ្នែកចាប់ផ្តើមញែក និងបើកភ្នែក ពេលខ្លះមួយភ្លែតៗដែរ ។
ខែទី៧ ៖ ពន្លកនៃជីវ្ហាវិញ្ញាណ បានត្រូវលូតលាស់ឡើង ស្រទាប់ខ្លាញ់បានលេចចេញជារូបរាង ហើយសរីរាង្គគឺកំពុងពេញលូតលាស់ឡើង ។
ខែទី៨៖ ការលូតលាស់ទាំងមូល គឺមានការឆាប់រហ័សនៅក្នុងខែនេះ ។ ការលូតលាស់ខួរក្បាលក៏កើនឡើងខ្លាំងនៅអំឡុងខែនេះ។ សរីរាង្គកាយភាគច្រើនគឺលូតលាស់ លើកលែងតែសួត ចំណែកក្រលៀន ក៏ត្រួវបានលូតលាស់ពេញលេញ ។
ខែទី៩៖ សួត បានលូតលាស់ពេញលេញ ។ ទារកមានការលូតលាស់ពេញលេញនិងអាចចេញមកខាងក្រៅបាន ។
អ្នកម្តាយគ្រប់រូបត្រូវដឹងថា ចំណីរអាហារគឺមានសារប្រយោជន៍ខ្លាំងណាស់ចំពោះរាង្គកាយទាំងមូលរបស់ទារក ជាពិសេសគឺខួរក្បាលរបស់ទារកតែម្តង ៕
ចែករំលែកព័តមាននេះ