ជិតដល់ថ្ងៃមង្គលការ កូនកំលោះពង្រត់អនាគតប្អូនថ្លៃជាសង្សារទៅបាត់មិនស្រណោះ
ខេត្តព្រៃវែង ៖ រឿងរ៉ាវស្នេហារបស់មនុស្សលោកពិតជាមានច្រើនបែប ច្រើនសណ្ឋាន និងច្រើនរសជាតិ អ្នកខ្លះស្រឡាញ់មិត្តភក្តិខ្លួនឯង អ្នកខ្លះស្រឡាញ់សង្សារគេ…
ខេត្តព្រៃវែង ៖ រឿងរ៉ាវស្នេហារបស់មនុស្សលោកពិតជាមានច្រើនបែប ច្រើនសណ្ឋាន និងច្រើនរសជាតិ អ្នកខ្លះស្រឡាញ់មិត្តភក្តិខ្លួនឯង អ្នកខ្លះស្រឡាញ់សង្សារគេ…
ខេត្តព្រៃវែង ៖ រឿងរ៉ាវស្នេហារបស់មនុស្សលោកពិតជាមានច្រើនបែប ច្រើនសណ្ឋាន និងច្រើនរសជាតិ អ្នកខ្លះស្រឡាញ់មិត្តភក្តិខ្លួនឯង អ្នកខ្លះស្រឡាញ់សង្សារគេ ឯអ្នកខ្លះស្រឡាញ់បងថ្លៃឯង ឬប្អូនថ្លៃឯងជាដើម ហើយលទ្ធផលនៃសេចក្តីស្នេហានោះ អ្នកខ្លះក៏បានជួបគ្នា អ្នកខ្លះក៏បែកបាក់គ្នាអាស្រ័យទៅតាមកត្តាផ្សេងៗនៅជុំវិញពួកគេ ជាពិសេសគឺការសម្រេចចិត្តរបស់ពួកគេផ្ទាល់ ។
ជាក់ស្តែងដូចជារឿងរ៉ាវស្នេហារបស់យុវជន១គូក្នុងភូមិសន្លុង ឃុំរកា ស្រុកពារាំង ឪពុកម្តាយបានដណ្តឹងកូនក្រមុំគេម្នាក់ឱ្យ និងជិតដល់ថ្ងៃចូលរោងការទៅហើយនោះ ស្រាប់តែសាមីខ្លួនខាងកូនប្រុស បែរជាដឹកដៃអនាគតប្អូនថ្លៃដែលជាគូសង្សាររត់ចោលរោងការទៅរួមរស់ជាមួយគ្នាតាមបំណងប្រាថ្នាយ៉ាងមានសេចក្តីសុខ ដោយមិនខ្វល់ពីអារម្មណ៍អ្នកណាទាំងអស់ ធ្វើឱ្យឪពុកម្តាយខាងស្រីក្តៅក្រហាយទ្រាំមិនបាន ក៏នាំគ្នាដាក់ពាក្យប្តឹងសុំឱ្យសមត្ថកិច្ចតាមរកចាប់កូនស្រី និងកូនប្រុសនោះមកវិញ ព្រោះធៀបការអញ្ជើញភ្ញៀវអស់ទៅហើយ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកពារាំងបានឱ្យដឹងថា កាលពីថ្ងៃទី១ មីនា ឱពុកម្ដាយខាងកូនស្រីបានមកដាក់ពាក្យប្តឹងសមត្ថកិច្ចថា កូនស្រីរបស់គាត់ឈ្មោះ ទូច វ៉ាន់ អាយុ១៤ឆ្នាំ បានបាត់ពីផ្ទះចំនួន១ថ្ងៃមួយ១ហើយ ដោយមិនដឹងថាបាត់ទៅណានោះទេ និងសំណូមពរឱ្យសមត្ថកិច្ចជួយតាមរកផង ។ ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចក៏ចាប់ផ្តើមចុះស្រាវជ្រាវតាមរកអស់រយៈពេល១ថ្ងៃ១យប់ ទើបដឹងដំណឹងថា យុវតី ទូច វ៉ាន់ មិនបានបាត់ទៅណាទេ គឺគេបានរត់ទៅតាមគូស្នេហ៍ឈ្មោះ រួន វណ្ណា អាយុ២២ឆ្នាំ ដែលត្រូវជាគូដណ្តឹងរបស់បងស្រីខ្លួន ហើយបច្ចុប្បន្នកំពុងរស់នៅនិងធ្វើការនៅរាជធានីភ្នំពេញ ។
ជុំវិញរឿងរ៉ាវនៃការពង្រត់គ្នានេះ ត្រូវបានលោក ឃុន ថន មេឃុំរកាប្រាប់ឱ្យដឹងថា គូស្នេហ៍១គូនេះបានលួចស្រឡាញ់គ្នាជាយូរមកហើយ ប៉ុន្តែចាស់ៗទាំងសងខាងមិនបានដឹង ហើយពេលដែលដឹងថា ឪពុកម្តាយចូលដណ្តឹងនាងបងឈ្មោះ ទូច រ៉ាន់ ដែលត្រូវជាបងស្រីរបស់គូស្នេហ៍ខ្លួននោះ យុវជន រួន វណ្ណា ក៏មិនបានប្រាប់ពីរឿងស្នេហារបស់គេដល់មេបារបស់ខ្លួនទេបែរជានាំគ្នាលាក់រៀងៗខ្លួនរហូតដល់ពេលឪពុកម្តាយទាំងសងខាងចាប់ផ្តើមដើរចែកធៀបការ ទើបយុវជន រួន វណ្ណា និងយុវតី ទូច វ៉ាន់ ជាគូស្នេហ៍សម្រេចចិត្តដឹកដៃគ្នារត់ទៅសាងទ្រនំស្នេហ៍ដោយមិនខ្វល់ពីការសើចយំរបស់អ្នកស្រុកអ្វីទាំងអស់ ទោះបីដឹងថា ការធ្វើបែបនេះវាខុសឆ្គងនឹងប្រពៃណី និងធ្វើឱ្យអាប់ឱនកិត្តិយសគ្រួសារយ៉ាងណាក៏ដោយ ។
នៅថ្ងៃទី២ មីនា ខណៈពេលតាមទៅរកគូស្នេហ៍១គូនេះដល់ភ្នំពេញ លោកមេឃុំបានជួបអ្នកទាំង២តាមទូរស័ព្ទហើយពួកគេបានប្រាប់ថា បានរួមរស់ជាមួយគ្នាជាលក្ខណៈប្តីប្រពន្ធហើយ ព្រមទាំងមានការងារធ្វើទាំង២នាក់ទៀតផង ដូច្នេះសូមកុំបារម្ភចំពោះពួកគេអី ហើយក៏មិនបាច់តាមរកពួកគេដែរ។
លោកនាយប៉ុស្ដិ៍រដ្ឋបាលឃុំរកាបានឱ្យដឹងដែរថា ភ្លេងការដែលគ្រោងនឹងបន្លឺឡើងនៅថ្ងៃទី២០ មីនា ខាងមុខនេះ ត្រូវបានលុបចោលវិញហើយ ដោយឪពុកម្តាយសាមីខ្លួនទាំងសងខាងក៏បានដើរសំពះសុំទោសភ្ញៀវពេញភូមិផងដែរ ព្រោះកម្មវិធីត្រូវលុបចោលវិញ ។ ទោះជាយ៉ាងណា ឪពុកម្តាយរបស់អ្នកទាំង២ ពិសេសខាងកូនស្រីបានអះអាងថា មិនប្តឹងប្ដល់និងមិនប្រកាន់ទោសអូសដំណើរអ្នកទាំង២នោះទេ ធ្វើម៉េចបើកូនទាំង២សម្រេចចិត្តជ្រើសរើសផ្លូវបែបនេះទៅហើយ គឺទុកឱ្យទៅតាមដំណើរនឹងទៅចុះ ៕
ចែករំលែកព័តមាននេះ