ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវគេឃើញដេកស្លាប់ក្នុងរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ដោយគេពុំទាន់ដឹងពីមូលហេតុ បង្កឱ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី០៥ មីនា ២០១៦ ស្ថិតនៅមុខក្រុមហ៊ុនអាន់នីរីតា បេសមេន ផៅវ័រ ជាប់ដងផ្លូវជាតិលេខ៥ ក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ជនរងគ្រោះត្រូវបានសាច់ញាតិប្រាប់ថា ឈ្មោះខៀវ យ៉ាវ អាយុ៣៤ឆ្នាំ ជាអ្នករត់តាក់ស៊ីប៉ោយប៉ែត ក្រុងសិរីសោភ័ណ និងមានទីលំក្នុងនៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយដេកស្លាប់ក្នុងរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ចង្កូតឆ្វេងពាក់ស្លាកលេខបន្ទាយមានជ័យ2A-4611 ។
ពេលនេះ សមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងចុះមកកន្លែងកើតហេតុ ហើយបានព័ទ្ធខ្សែសុវត្ថិភាព ដើម្បីបើកការត្រួតពិនិត្ យនិងកោសល្យវិច័យលើសាកសព ។
ចែករំលែកព័តមាននេះ