ត្តក្រចេះ ៖ យ៉ាងហោចយុរវតី២នាក់ដែលមានទីលំនៅក្បែរគ្នា បានជួបហេតុការណ៍លង់ទឹកស្រះបណ្តាលឲ្យស្លា.ប់ ខណៈពេលពួកគេនិងគ្នីគ្នា៤នាក់ទៀតចុះទៅលេងទឹកប្រឡាយ ហើយក៏ហែលឆ្លងទៅដល់ទឹកស្រះដែលមានជម្រៅជាង៨ម៉ែត្រ ។ ឧប្បត្តិហេតុនេះ កើតឡើងកាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ស្ថិតស្រះទឹកមួយកន្លែងខាងក្រោយភូមិទ្រៀក ឃុំស្រែចារ ស្រុកស្នួល។
យុវតីរងគ្រោះទាំងពីរនាក់ មានម្នាក់អាយុ១២ឆ្នាំ និងម្នាក់ទៀតអាយុ១៥ឆ្នាំ ។ ពួកគេរស់នៅផ្ទះក្បែរគ្នា ក្នុងភូមិឃុំជាមួយគ្នា។
តាមប្រភពពីកម្លាំងនគរបាលថា នៅថ្ងៃកើតហេតុ ពួកគេមានគ្នា៤នាក់ បាននាំគ្នាទៅអូតទឹកលេងនៅទឹកប្រឡាយ។ តែដោយឃើញទឹកប្រឡាយមានសភាពល្អក់ពេក ពួកគេក៏បន្តនាំគ្នាទៅងូតទឹកស្រះក្បែរនោះដែលមានជម្រៅជ្រៅ ក៏បណ្តាលឲ្យលង់ស្លា.ប់២នាក់។
មានការកត់សម្គាល់ផងដែរថា ករណីលង់ទឹកស្លា.ប់បានកើតមានជាបន្តបន្ទាប់នៅតាមទឹកបឹងនិងទឹកប្រឡាយ ក្នុងរដូវទឹកជំនន់ ។ ខណៈកាលពីដើមសប្តាហ៍មុន ក៏មានក្មេងស្រីវ័យជំទង់២នាក់ បានជួបហេតុការណ៍លង់ទឹកស្លា.ប់ដូចគ្នានេះ នៅពេលដែលពួកគេបាននាំគ្នាទៅលេងទឹកបឹងមួយកន្លែងនៅខាងក្រោយស្រុកចិត្របុរី។
ចែករំលែកព័តមាននេះ