ខេត្តកំពង់ស្ពឺ ៖ ក្រុមហ៊ុន ណេសត្លេ កាលពីថ្ងៃទី២៩ កុម្ភៈ បាននាំមកនូវកម្មវិធី «ស្វែងយល់ពីសុខភាព និងអាហារូបត្ថម្ភណេសត្លេ» ជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់បានយល់ដឹងអំពីអត្ថប្រយោជន៍ក្នុងការរស់នៅប្រចាំថ្ងៃដែលប្រកបដោយអនាម័យ ការបរិភោគអាហារដែលផ្តល់នូវអាហារូបត្ថម្ភខ្ពស់ និងអាហារដែលប្រកបដោយសុវត្ថិភាព និងសុខមាលភាព។
នៅក្នុងកម្មវិធីនោះ ក៏មានការផ្តល់ជូននូវការពិនិត្យសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដោយក្រុមគ្រូពេទ្យជំនាញ ហើយក៏មានការផ្តល់ជូនពិសេស និងកម្មវិធីសប្បាយៗពីគ្រប់ផលិតផលទាំងអស់របស់ក្រុមហ៊ុនណេសត្លេ។ យើងក៏មានការប្រគុំតន្ត្រី និងការសម្តែងដែលនាំមកជូននូវភាពសប្បាយរីករាយ ក៏ដូចជាមានការចាប់រង្វាន់ជាច្រើនដល់អតិថិជនផងដែរ។ ក្រុមហ៊ុនណេសត្លេ ប្រឹងប្រែងយ៉ាងស្វាហាប់ក្នុងការផ្សព្វផ្សាយអំពីចំណេះដឹងទាក់ទងពីសុខភាពតាមរយៈសកម្មភាពផ្សេងៗដែលនឹងផ្តល់អត្ថប្រយោជន៏ជាច្រើនដល់សហគមន៍។
គូសបញ្ជាក់ថា នៅក្នុងកម្មវិធី «ស្វែងយល់ពីសុខភាព និងអាហារូបត្ថម្ភណេសត្លេ» ការចូលរួមពីសំណាក់តារាចម្រៀងល្បីៗជាច្រើនរូប និងមានការដាក់បង្ហាញផលិតផលជាច្រើនមុខ ដូចជា ណេសកាហ្វេ ទឹកស៊ីអ៊ីវ និងទឹកប្រេងខ្យង ម៉េកគី ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ ភេសជ្ជៈម៉ៃឡូ និងទឹកដោះគោម្ស៉ៅ Lactogen។ ហើយកម្មវិធីនេះ នឹងធ្វើដំណើរទៅកាន់ខេត្តក្រុងមួយចំនួនផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដែលរួមមាន ខេត្តព្រះសីហនុ កណ្តាល កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង សៀមរាប បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ 098 47 47 89 ៕
ចែករំលែកព័តមាននេះ