រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា គិតត្រឹមវេលាម៉ោង០១ និង៤៥នាទីរសៀលថ្ងៃទី០៤ មីនា ២០១៦ នេះ ក្រុមយុវជន និងនិស្សិតសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ បានយកញត្តិមកដាក់នៅស្នាក់ការគណបក្សសង្គ្រោះជាតិហើយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ពាក់ព័ន្ធនូវការទាមទារចង់ឱ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ឆ្លើយបំភ្លឺនូវខ្សែអាត់សំឡេង ទាក់ទិននឹងរឿងស្នេហាលួចលាក់ ដើម្បីស្វែងរកការពិត ។ ក្រុមយុវជន និងនិស្សិត ទាមទារឱ្យលោកកឹម សុខា បំភ្លឺអាត់សំឡេង
ទន្ទឹមនឹងនោះ គេឃើញលោកឌី រ័ត្នខេមរុន អភិបាលរងខណ្ឌ រួមទាំងលោកអធិការរង បានចុះទៅសម្របសម្រួលជាមួយក្រុមយុវជន និងនិស្សិតផងដែរ ។
ចែករំលែកព័តមាននេះ