បូមទឹកជួយសង្គ្រោះស្រូវប្រាំងជូនពលរដ្ឋ
ខេត្តព្រៃវែង ៖ នៅថ្ងៃទី៣ មីនា ២០១៦ លោក សួន ម៉ាលីន អភិបាលស្រុកពោធិរៀង បានមានប្រសាសន៍ថា ស្រូវប្រាំងរបស់ប្រជាពលរដ្ឋចំនួន៤០០ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអន្ទះ
ខេត្តព្រៃវែង ៖ នៅថ្ងៃទី៣ មីនា ២០១៦ លោក សួន ម៉ាលីន អភិបាលស្រុកពោធិរៀង បានមានប្រសាសន៍ថា ស្រូវប្រាំងរបស់ប្រជាពលរដ្ឋចំនួន៤០០ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអន្ទះ
ខេត្តព្រៃវែង ៖ នៅថ្ងៃទី៣ មីនា ២០១៦ លោក សួន ម៉ាលីន អភិបាលស្រុកពោធិរៀង បានមានប្រសាសន៍ថា ស្រូវប្រាំងរបស់ប្រជាពលរដ្ឋចំនួន៤០០ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអន្ទះ ត្រូវបានអាជ្ញាធរស្រុកសហការជាមួយមន្ទីរធនធានទឹកជួយបូមទឹកបញ្ជូលស្រែ ដើម្បីជួយសង្គ្រោះស្រូវប្រាំងដែលកំពុងខ្វះទឹក ។
លោកបានបន្តថា ការបូមទឹកនេះថវិកាបានមកពីការជួយឧបត្ថម្ភរបស់លោក ជា សុមេធី អភិបាលខេត្ត និងមួយចំនួនទៀតបានមកពីការចូលរួមរបស់អាជ្ញាធរស្រុក មន្ទីរធនធានទឹក និងប្រជាពលរដ្ឋម្ចាស់ស្រែផ្ទាល់ផងដែរ ។
លោកមេឃុំ និងប្រជាពលរដ្ឋម្ចាស់ស្រែ បានសម្តែងការរំភើបសប្បាយរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអភិបាលខេត្ត អាជ្ញាធរស្រុក និងមន្ទីរធនធានទឹក ដែលបានយកម៉ាស៊ីនទៅអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវរបស់ពួកគាត់បានទាន់ពេលវេលា បើពុំដូចច្នេះទេ ស្រូវទាំងអស់នេះប្រាកដជាខូចខាតអស់ទាំងស្រុង និងធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់មិនខាន ៕
ចែករំលែកព័តមាននេះ