បង្ក្រាបសង្វៀនបញ្ជល់មាន់ដុះស្លែនៅស្រុកឆ្លូង
ខេត្តក្រចេះ ៖ ទីតាំងសង្វៀនបញ្ជល់មាន់ដុះស្លែមួយកន្លែងដែលបានលួចលេងភ្នាល់ស៊ីសងលុយធំនៅក្នុងព្រៃចម្ការកៅស៊ូខាងក្រោយឃុំកញ្ជរ ស្រុកឆ្លូង ចម្ងាយជាង២០គីឡូមែត្រពីផ្លូវជាតិ
ខេត្តក្រចេះ ៖ ទីតាំងសង្វៀនបញ្ជល់មាន់ដុះស្លែមួយកន្លែងដែលបានលួចលេងភ្នាល់ស៊ីសងលុយធំនៅក្នុងព្រៃចម្ការកៅស៊ូខាងក្រោយឃុំកញ្ជរ ស្រុកឆ្លូង ចម្ងាយជាង២០គីឡូមែត្រពីផ្លូវជាតិ
ខេត្តក្រចេះ ៖ ទីតាំងសង្វៀនបញ្ជល់មាន់ដុះស្លែមួយកន្លែងដែលបានលួចលេងភ្នាល់ស៊ីសងលុយធំនៅក្នុងព្រៃចម្ការកៅស៊ូខាងក្រោយឃុំកញ្ជរ ស្រុកឆ្លូង ចម្ងាយជាង២០គីឡូមែត្រពីផ្លូវជាតិ ត្រូវបាននគរបាលព្រហ្មទណ្ឌឆ្មក់ចុះបង្ក្រាបធ្វើឲ្យក្រុមមអ្នកញៀនល្បែងរត់ប្រសាចពេញព្រៃព្រោះខ្លាចមានការចាប់ខ្លួន ។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងប្រតិបត្តិការដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី៣ មីនា កម្លាំងនគរបាលពុំបានចាប់ខ្លួនក្រុមអ្នកញៀនល្បែងទាំងនោះណាម្នាក់នោះទេ គ្រាន់តែដកហូតបានម៉ូតូ៨គ្រឿង និងមាន់គក៩ក្បាល ព្រមទាំងសម្ភារសម្រាប់បម្រើឲ្យបទល្មើសលេងភ្នាល់បានជាច្រើនទៀត ។ នេះបើតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក កង វណ្ណី អនុកណ្តាលការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌដែលបានដឹកនាំកម្លាំងនគរបាលចុះបង្ក្រាប ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ