ខេត្តកំពង់ចាម ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីជនមិនស្គាល់មុខ បានដុតបំផ្លាញម៉ូតូម៉ាក់វីវ៉ាមួយគ្រឿងឆេះហ្មត់ សល់តែគ្រោងឆ្អឹងដែក ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ មីនា ២០១៦ ស្ថិតនៅគល់ស្ពានគីហ្ស៊ុណា ក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយមុនពេលកើតហេតុ គេឮសំឡេងប្រកែកគ្នា ស្រាប់តែម៉ូតូឆេះតែម្តង ។
ប្រភពពីបុរសម្នាក់ឱ្យដឹងថា ក្នុងពេលដែលគាត់កំពុងដេក ស្រាប់តែឮបុរសម្នាក់ជាគ្រូបង្រៀនដែលមានផ្ទះនៅទល់មុខថា មានម៉ូតូឆេះចេញជាអណ្តាតភ្លើងហុយឡើងទ្រលោម និងខ្លាចកើតទៅជាអគ្គិភ័យឆាបឆេះដល់ផ្ទះ ។ ក្រោយពីឮបែបនេះ គាត់ស្ទុះទៅបើកទ្វារផ្ទះចេញមក ក៏ឃើញម៉ូតូវីវ៉ាត្រូវភ្លើងឆេះ តែមិនមានមនុស្សទេ ។ បន្ទាប់មក គាត់ក៏រត់ទៅដងទឹកពន្លត់៣ ទៅ៤ធុង ទើបរលត់អស់ ។
ចែករំលែកព័តមាននេះ