រាជធានីភ្នំពេញ ៖ ក្នុងវគ្គបង្ហាញបេក្ខភាពផ្លូវការទាំង២០រូប Press Presentation បវរកញ្ញាឯកកម្ពុជា Miss Cambodia ឆ្នាំ២០២១ ស្រីស្អាត ម៉ៅ រស្ម្សី ដែលញញឹមរួសរាយ ឃើញថា មានការតាមដាន និងឆក់ចិត្តអ្នកមើលច្រើន។ អ្នកខ្លះថែមទាំងបានដាក់ការទស្សន៍ទាញថា នាងនឹងមានវាសនាល្អ ឆ្លងវគ្គមួយទៅវគ្គមួយបាន ហើយអាចដល់ជុំចុងក្រោយ។
កាលពីពេលថ្មីៗនេះ កញ្ញាម៉ៅ រស្ម្សី និង បណ្តាបេក្ខភាពជាច្រើនទៀត ដែលមាន២០រូប បានឡើងឆាកប្រកួតបង្ហាញសមត្ថភាពលើកដំបូង ដោយមានផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍។ ម្នាក់ៗបានផ្ចិតផ្ចង់ ដើរកាច់រាង ញញឹមញញែម ដើម្បីអោយគណៈកម្មាការវាយតម្លៃ ក្នុងការប្រកួតកញ្ញាឯក កម្ពុជា ឆ្នាំ២០២១នេះ។

ជាការមើលឃើញ នាង ម៉ៅ រស្ម្សី ឃើញថា លោតជាងគេ ក្នុងការឆក់ចំណាប់អារម្មណ៍ទាំងទឹកមុខ កាយវិការ និងរបៀបណែនាំខ្លួន។ នេះជាការមើលឃើញមួយ តែក៏មិនអាចដឹង ប្រែប្រួលបែបណា ព្រោះមានបេក្ខភាពល្អៗជាច្រើនទៀតសុទ្ធតែខំតស៊ូយកជ័យជម្នះ។
ការប្រកួតបរវកញ្ញាកម្ពុជា កំពុងតែមានការគាំទ្រពីអ្នកស្រលាញ់វិស័យបង្ហាញម៉ូដ និងអ្នកដែលចូលចិត្តការប្រកួតប្រជែងសម្រស់ ជាពិសេសបានធ្វើឲ្យវិស័យបង្ហាញម៉ូដមួយនេះ នៅតែមានការរីកចម្រើនឡើង ទោះបីជាក្នុងអំឡុងវិបត្តិកូវីដ១៩ ក៏ដោយ។ មិនតែប៉ុណ្ណោះ ការប្រកួតប្រជែងសម្រស់មួយនេះ កំពុងតែមានការស៊ែរ Like ដើម្បីឈ្នះការបោះឆ្នោតយកកញ្ញាឯកប្រជាប្រិយតាមរយៈបណ្តាញសង្គមផងដែរ។ ហើយមិនដឹងថា ឆ្នាំនេះ តើស្រីស្អាត រូបណាជាប់លេខ១ ពាក់មកុដ និងក្លាហានជាងគេ?។









ចែករំលែកព័តមាននេះ