ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei សម្ភោ​ធ Matebook ក្នុង​សន្និសីទ​ពិព័រណ៍​ផ្នែក​បច្ចេកវិទ្យា​ និង​ទូរស័ព្ទ​កំរិត​ពិភពលោក​

8 ឆ្នាំ មុន

ក្នុង​សន្និសីទ​ពិព័រណ៍រ​ផ្នែក​បច្ចេកវិទ្យា គមនាគមន៍ និង​ទូរស័ព្ទ​កំរិត​ពិភពលោក​ប្រចាំឆ្នាំ​2016 ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ចុងខែ​កុម្ភៈ ២០១៦ កន្លង​ទៅ​នេះ ក្រុមហ៊ុន Huawei បាន​ដាក់​សម្ភោ​ធ tablet

ក្នុង​សន្និសីទ​ពិព័រណ៍រ​ផ្នែក​បច្ចេកវិទ្យា គមនាគមន៍ និង​ទូរស័ព្ទ​កំរិត​ពិភពលោក​ប្រចាំឆ្នាំ​2016 ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ចុងខែ​កុម្ភៈ ២០១៦ កន្លង​ទៅ​នេះ ក្រុមហ៊ុន Huawei  បាន​ដាក់​សម្ភោ​ធ tablet ថ្មី​របស់​ខ្លួន គឺ Huawei Matebook ដែល​ជា​ឧបករណ៍​២​រួម​គ្នា​តែ​មួយ ពោល​គឺជា Tablet ផង ជា​កំ​ព្យូ​ទ័​រ​ផង ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស​សម្រាប់​អ្នក​ប្រើប្រាស់​ដែល​ជា​អ្នក​ប្រកប​មុខរបរ​ជំនួញ ។ ការ​រចនា​ឡើង​ក្រោម​បទ​ពិសោធន៍ ជោគជ័យ​របស់ Huawei ដើម្បី​ធ្វើ​ឱ្យ​ឧបករណ៍​នេះ មាន​ភាព​ប្រណីត និង​មាន​សមត្ថភាព​ខ្ពស់​បំផុត​នោះ Huawei Matebook គឺជា​ឧបករណ៍​មានមុខ​ងារ​មានគុណ​ប្រយោជន៍​យ៉ាងច្រើន ដែល​រួម​ផ្សំ​ទាំង​ភាព​ងាយស្រួល​ក្នុង​ការ​ដាក់​តាម​ខ្លួន ទាំង​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​ទាំង​សម្រាប់​ធ្វើ​ការងារ និង​លេង​កម្សាន្ត​ផង​ដែរ​។

លោក Richard Yu អគ្គនាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ក្រុមហ៊ុន Huawei ផ្នែក Consumer Business Group បានឱ្យ​ដឹង​ថា ជាមួយនឹង tablet នេះ Huawei កំពុង​តែ​បង្ហាញ​នូវ​សក្តានុពល​ភាព​នៃ​ការ​រចនា និង​គុណភាព​នៃ​ការ​ផលិត​ដោយ​នាំ​យក​នូវ​ផលិតផល​ដែល​រចនា​ឡើង​យ៉ាង​ប្រណី​តទៅ​កាន់​ទីផ្សារ​ដែល tablet នេះ​ផ្តល់​នូវ​មុខមាត់​ថ្មី​ដល់​ការ​ធ្វើ​ជំនួញ ហើយ​ដែល​អា​ចត​ភ្ជាប់​ជាមួយ​ឧបករណ៍​ផ្សេង​ៗ​បាន​ស្ទើ​គ្រប់​កាលៈទេសៈ​។ លោក​បន្ត​ទៀត​ថា «Huawei បាន​ទទួល​ភាព​ជោគជ័យ​ក្នុង​ការ​នាំ​យក​នូវ​បទ​ពិសោធន៍​នៃ​យល់​ដឹង និង​ភាព​ឥត​ខ្ចោះ ដើម្បី​រចនា​ឡើង​នូវ​ផលិតផល​ឧបករណ៍​ចល័ត​ដែល​ទាំង​គុណភាព និង​ការ​រចនា​ល្អ​ដាច់​គេ សម្រាប់​បម្រើ​ទីផ្សារ អតិថិជន​ប្រកប​មុខ​ជំនួញ​តាម​រយៈ​ការ​នាំ​យក​នូវ​ឧបករណ៍​ដែល​មាន​សមត្ថភាព​ខ្ពស់​សម្រាប់​ធ្វើ​ការងារ និង​មាន​មុខងារ​កម្សាន្ត​អារម្មណ៍​ជា​ច្រើន​ផង​ដែរ​។

កម្រាស់​ស្តើង​អស្ចារ្យ Tablet ដ៏​ថ្មី​សន្លាង​ជាមួយនឹង​ការ​រចនា​ទំនើប​ទាន់សម័យ
ជាមួយនឹង​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​មុខងារ​ទូរស័ព្ទ​ចល័ត​ដែល​មាន​សមត្ថភាព​ខ្ពស់ និង​មុខងារ​កម្មវិធី​ដ៏​សម្បូរ​របស់​កំ​ព្យូ​ទ័​រ laptop នោះ Matebook ត្រូវ​បាន​រចនា​ឡើង​ជាមួយនឹង​ភាព​ទាក់ទាញ​មិន​អាច​ប្រកែក​បាន ។ រចនា​ឡើង​ជាមួយ​កម្រាស់​ដ៏​ស្តើង និង​រលោង​ចែងចាំង tablet នេះ​ត្រូវ​បាន​បំពាក់​ដោយ​តួ​អាលុយមីញ៉ូម គុណភាព​ខ្ពស់​ដែល​ផ្តល់​នូវ​ភាព​ប្រណីត និង​ទាន់សម័យ កម្រាស់​ដ៏​ស្តើង និង​ទម្ងន់​ដ៏​ស្រាល​ត្រឹមតែ​640 ក្រាម នោះ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដាក់​តាម​ខ្លួន​។

ស្រោម​ក្តារ​ចុច ក្តារ​ចុច និង Touchpad បង្កើត​នូវ​ភាព​ទាន់សម័យ និង​ភាព​ងាយស្រួល​នៃ​ការ​ប្រើប្រាស់ ស្រោម​ក្តារ​ចុច​របស់ Huawei Matebook ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ភាព​ងាយស្រួល​នៃ​ការ​ប្រើប្រាស់​ដែល​ស្បែក PU ដ៏​ស្រទន់​នោះ គឺ​ស៊ីគ្នា​បំផុត ទៅ​នឹង​ការ​ប្រើប្រាស់​មុខងារ​ដ៏​សម្បូរ​លើ​ឧបករណ៍​នេះ​។ ស្រោម​ក្តារ​ចុច​នេះ​ទៀត​សោត​ក៏​មាន​ភាពរឹងមាំ​ធ្វើការ អាយុកាល​ប្រើប្រាស់​ធន់​ជាប់​បាន​យូរ​ផង​ដែរ​។ ក្តារ​ចុច​នេះ មាន​កម្រាស់​ត្រឹមតែ​1.5​មី​លី​ម៉ែត្រ​តែ​ប៉ុណ្ណោះ ជាមួយ​បន្ទះ​តួអក្សរ​ដាច់​ៗ​ពី​គ្នា​ធ្វើ​ឲ្យ​បរិវេណ​លើ​ក្តារ​ចុច​នេះ មាន​ភាព​ទូលាយ​បញ្ចៀស​នូវ​ការ​រាលដៃ​វ៉ៃ​ខុស​តួអក្សរ​ផង​ដែរ​។

អេ​ក្រង់​ច្បាស់​ត្រជាក់​ភ្នែក ភាព​ភ្លឺ​ច្បាស់ និង​ឆ្លាត​វៃ​នឹក​ស្មាន​មិន​ដល់
អេ​ក្រង់ touch screen ប្រភេទ IPS ទំហំ​12​អ៊ី​ញ ដែល​អាច​ប្រើ​បាន​ច្រើន​បែបផែន​របស់ Matebook ត្រូវ​បាន​បំពាក់​បន្ថែម​ជាមួយនឹង​ស៊ុម​ដ៏​ស្តើង​បំផុត ហើយ​ដែល​ផ្ទៃ​អេ​ក្រង់​មិន​ជ្រៅ​ចុះ​ទៅ​ក្នុង​នោះ​ទេ គឺ​ស្ថិត​មក​លើ ដល់​ទៅ​84%​។ អេ​ក្រង់​របស់ Matebook មាន​ទំហំ Resolution ដល់​ទៅ 2160×1440 និង​មាន​មុំ​160​ដឺ​ក្រេ​ពេញភ្នែក​តែ​ម្តង។

ថ្ម​កាន់​បាន​យូរ រចនា​ឡើង​សម្រាប់​ការ​ប្រើប្រាស់​គ្រប់ពេលវេលា
ដើម្បី​ធានា​ថា Huawei Matebook អាច​ផ្តល់​នូវ​ការ​ប្រើប្រាស់​ប្រកបដោយ​ថាមពល និង​សមត្ថភាព​ជា ឧបករណ៍​ចល័ត​នោះ រយៈពេល​ដែល​ថ្ម​អាច​កាន់ និង​ថាមពល​ថ្ម គឺជា​ចំណុច​គុណសម្បត្តិ​អាទិភាព​នៅ​ពេល ដែល​យើង​រចនា​ឧបករណ៍​នេះ​ឡើង​។ ថ្ម​ដែល​មាន​ថាមពល​ដល់​ទៅ 33.7 វ៉ា​ត់​ម៉ោង ប្រភេទ Lithium របស់ Matebook ធ្វើ​ឱ្យ​ឧបករណ៍​នេះ អាច​ដំណើរការ​បាន​រហូត​ដល់​ទៅ​៩​ម៉ោង​សម្រាប់​ការ​ប្រើប្រាស់​បែប​ការងារ​៩​ម៉ោង​ជាប់​ៗ​គ្នា​សម្រាប់​ការ​ប្រើ​អ៊ី​ន​ធើ​ណិ​ត និង​រហូត​ដល់​ទៅ​២៩​ម៉ោង​សម្រាប់​ការ​ចាក់​តន្ត្រី​។ 

ប្រសិទ្ធភាព​នៃ​សមត្ថភាព និង​ភាព​ឆា្ល​ត​វៃ រចនា​ឡើង​ដើម្បី​មុខងារ​កម្មវិធី​ច្រើន​សម្បូរ​បែប
Huawei Matebook មាន​ប្រព័ន្ធ​ដំណើរការ Windows 10 និង​បំពាក់​ដោយ​អង្គ​ប្រតិបត្តិ​របស់ Intel ស៊េរី​M Core ដែល​ផ្តល់​នូវ​ល្បឿន​លឿន និង​មុខងារ​កម្មវិធី​សម្រាប់​មុខ​ជំនួញ​យ៉ាងច្រើន រួម​ទាំង​កម្មវិធី Microsoft Office ដែល​អ្នក​អាច​ប្រើ​បាន​គ្រប់ពេល​។ ឧបករណ៍​នេះ អាច​មាន​អង្គ​ចង​ចាំ​រហូត​ដល់​ទៅ 8GB ប្រភេទ LPDDR3 និង​ទំហំ​ផ្ទុក​ប្រភេទ SSD រហូត​ដល់​ទៅ 512GB​។ ដោយ​ប្រើប្រាស់​ឧបករណ៍​គុណភាព​ខ្ពស់ និង​ល្បឿន លឿន Huawei បាន​រចនា Matebook ឡើង​ដោយ​គ្មាន​កង្ហារ​ជំនួយ​នោះ​ទេ ដែល​ធ្វើ​ឲ្យ tablet នេះ​អាច​ដំណើរ ការ ដោយ​គ្មាន សម្លេង​រំខាន​នៅ​ពេល​ប្រើប្រាស់​។

MatePen លើស​ពី​ប៊ិ​ច Stylus ធម្មតា
នៅ​ពេល​ប៊ិ​ច Stylus ធម្មតា​អាច​ប្រើ​បាន​ត្រឹមតែ​សរសេរ​កំណត់​ត្រា​នោះ ប៊ិ​ន Stylus MatePen របស់ Matebook មាននូវ​ប្រព័ន្ធ​រំញោច​ដល់​ទៅ 2048 កម្រិត ដែល​អាច​ចាប់​បាន​រាល់​ចលនា និង​ការ​គូសវាស ឬ​ប្រើប្រាស់​តាម​ដែល​អ្នក​ប្រើប្រាស់​ចង់បាន​យ៉ាង​លឿន​បំផុត​ដូច​ផ្លេកបន្ទោ​។

មុខងារ​ប៉ះ​ភ្លាម​ដោះ​សោរ​ភ្លាម​ដ៏​រហ័ស​ដំបូង​គេ​លើ​លោក
Huawei Matebook ផ្តល់​នូវ​ប្រព័ន្ធ​ការពារ​ដ៏​រឹង​មាំ​ជាទី​ទុកចិត្ត ខណៈ​ដែល​មុខងារ​ប្រើ​ក្រ​យ៉ៅ​ដៃ​មាន​ល្បឿន​លឿន ដែល​មាន​ប្រព័ន្ធ​ប្រាសាទ​រំញោច​360​ដឺ​ក្រេ ធ្វើ​ឲ្យ​ការ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​អ្នក​រហ័ស​ជាទី​បំផុត​។ ប៉ះ sensor ភ្លាម ដោះ​សោ​អេ​ក្រង់​ភ្លែត មុខងារ​ប្រើ​ក្រ​យ៉ៅ​ដៃ​ដ៏​រហ័ស​បំផុត ក្នុង​វិស័យ​ឧបករណ៍​ចល័ត​។ Matebook នឹង​មក​ដល់ទី​ផ្សារ​អាស៊ី​អ៊ឺ​រ៉ុ​ប និង​អា​មេ​រិ​ក​ខាងជើង​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ហើយនឹង​មាន​ជម្រើស​ពណ៌​ពីរ គឺ​ប្រផេះ និង​មាស​។ ដោយ​មាន​តម្លៃ​ចាប់ផ្តើម​ពី​699​ដុល្លារ MateBook ផ្តល់​នូវ​តម្លៃ​សមរម្យ​បំផុត​ក្នុង​លំដាប់​ឧបករណ៍​ចល័ត​ឆ្លាត​វៃ ។

ពានរង្វាន់​ពី WMC 2016
Huawei Matebook បាន​ទទួល​ការ​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន បណ្តា​អ្នកនិពន្ធ និង សារព័ត៌មាន​ល្បឺ​ៗ​នៅ​លើ​ពិភពលោក បាន​ចាត់​ទុក​ថា Huawei Matebook ជា «Tablet ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​» ដោយ​អះអាង​ថា វា​មាន​អេ​ក្រង់​ល្អ​អស្ចារ្យ ថាមពល​ថ្ម​ល្អ​ឥត​ខ្ចោះ ការ​រចនា​ល្អ​ឯក​កម្មវិធី ស្កេ​ន​ម្រាមដៃ​មាន ល្បឿន​លឿន​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន  ព្រមទាំង​ទទួល​ពាន់រង្វាន់​ចំនួន​13 ក្នុង​ពិព័រណ៍​នោះ​ដែរ​។

ជាង​នេះ​ទៅ​ទៀត ដោយសារ​ការ​រចនា​យ៉ាង​ល្អ​ឯក រាងស្តើង​ឆើតឆាយ មុខងារ​ល្អ​ឥត​ខ្ចោះ លក្ខណៈ​ពិសេស​ៗ​កម្រិត​កំពូល និង​ពេញ​ដោយ​អត្ថប្រយោជន៍​ជា​ច្រើន ជា​ហេតុផល​ធ្វើ​ឲ្យ​ទូរស័ព្ទ Huawei Mate 8 ទទួល​បាន​ពានរង្វាន់​បន្ថែម​ទៀត​ចំនួន​12 ដូច​ជា «​រង្វាន់​ទូរស័ព្ទ​ដៃ​ល្អ​បំផុត​» «​រង្វាន់​ស្មា​ត​ហ្វូ​ន​ល្អ​បំផុត​» «​ពានរង្វាន់ ស្មា​ត​ហ្វូ​ន​ល្អ​បំផុត​» ពី WMC 2016 ៕