ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស៊ី​ឈ្មូ​ល​ភ្ជួរដី​ចម្ការ​​កិន​មីនតោន​ផ្ទុះ​ស្លាប់

10 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ ​បុរស​ម្នាក់​បាន​ស្លាប់ បន្ទាប់​ពី​បើក​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​កិន​ប៉ះ​ចំ​គ្រាប់​មីនតោន​ដែល​កប់​ក្នុង​ដីសេសសល់​ពី​សម័យ​សង្គ្រាម​បណ្ដាល​ឲ្យ​ផ្ទុះ កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៣

ខេត្តបាត់ដំបង ​៖ ​បុរស​ម្នាក់​បាន​ស្លាប់ បន្ទាប់​ពី​បើក​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​កិន​ប៉ះ​ចំ​គ្រាប់​មីនតោន​ដែល​កប់​ក្នុង​ដីសេសសល់​ពី​សម័យ​សង្គ្រាម​បណ្ដាល​ឲ្យ​ផ្ទុះ កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៣ ​មី​នា នៅ​ចំណុច​​ភូមិ​កញ្ចាំង ឃុំ​ស៊ុ​ង ស្រុក​សំឡូត​ ។

មន្ត្រីសមត្ថកិច្ច​ស្រុក​សំឡូត​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ ឈ្មោះ​ ឡុ​ង សុ​ជាតិ អាយុ​៣៤​ឆ្នាំ រស់នៅ​ក្នុង​តា​សាញ​ខាងត្បូង ឃុំ​តា​សាញ ស្រុក​សំឡូត និង​ជា​មន្ត្រី​យោធា​នៅ​អង្គភាព​កងពល​ថ្មើ​រជើង​លេខ​៥២ ​រីឯ​ត្រាក់ទ័រ​ដែល​កិន​គ្រាប់​មីនតោន​ម៉ាក​គុយ​ប៊ូ​តា ​។

​មន្ត្រីសមត្ថកិច្ច​​បាន​បន្ត​ថា ដីចម្ការ​​នោះ​ម្ចាស់​ធ្លាប់​ភ្ជួរ​ដាំ​ដំណាំ​កន្លង​មក​ដែរ ​មិន​ធ្លាប់​ជួបប្រទះ​គ្រាប់​មីន ​ឬ​គ្រាប់​អ្វី​ផ្សេង​ៗ​ឡើយ ​​តែ​​លើក​ចុង​ក្រោយ​នេះ​ ស្រាប់តែ​ជួប​គ្រោះថ្នាក់​តែ​ម្ដង ​៕