ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សាកសព ជនបរទេស​អណ្ដែត​ទឹក​នៅ​ក្រុង​បា​វិត

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​ជនបរទេស​ម្នាក់​ស្លា.ប់​អណ្តែត​ទឹកស​ង្ស​យ័​ថា​ជា​អំពើ​ឃាតក.ម្ម​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​មក​ពិនិត្យ

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​ជនបរទេស​ម្នាក់​ស្លាប់​អណ្តែត​ទឹកស​ង្ស​យ័​ថា​ជា​អំពើ​ឃាតកម្ម​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​មក​ពិនិត្យ​។ ករណី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​អណ្ដែត​ទឹក​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​ព្រឹក​ថ្ងៃ ទី​០៣ ខែ​មិ​នា ឆ្នាំ​២០១៦ នៅ​ក្នុង​ស្រះ​ទឹក​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ហា​យ​ផាត​លែ​ន ស្ថិត​នៅ​ភូមិ​ថ្នល់ជាតិ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត។

បើ​តាម​សមត្ថកិច្ច និង​គ្រូពេទ្យ​បានអោយ​ដឹង​ថា​សាកសព​នោះ​ជា​មនុស្ស​ប្រុស​មិន​ស្គាល់​អត្តសញ្ញាណ​ទេ មាន​អាយុ​ប្រហែលជា​៣៨​ទៅ​៤០​ឆ្នាំ​បាន​ស្លាប់​ដោយសារ​លង់ទឹក​ប្រភព​ដ៏​ដែល​បន្ត​ទៀត​ថាបើ​តាម​ការ​ត្រួតពិនិត្យ​របស់​ក្រុម​សមត្ថកិច្ច​លើ​សាកសព​រក​មើល​ពុំ​មាន​ឃើញ​ស្លាកស្នាម​គួរ​ឲ្យ​ស​ង្ស​យ័​ថា​ជា​អំពើ​ឃាតកម្ម​ឡើយ​។ ក្រោយ​ពី​បាន​ធ្វើ​កោសល្យវិច័យ​រួច សាកសព​ត្រូវ​បាន​យក​ទៅ​បញ្ចុះ​ក្នុង​វត្ត​សុវណ្ណ​រាម​បណ្តោះអាសន្ន​ដោយ​សព​ហើម​ស្អុយ​តាម​ការ​សន្និដ្ឋាន​អាច​លង់ទឹក​ស្លាប់​ប្រហែល​ពី​ទៅ​បី​ថ្ងៃ​ហើយ និង​បន្ត​ស្រាវជ្រាវ​រក​សាច់ញាតិ​ឲ្យ​មក​ទទួល​សព​យក​ទៅ​ធ្វើបុណ្យ​។

រីឯ​មហាជន​បាន​ដាក់​ការ​ងឿងឆ្ងល់​ថាជនបរទេស​នេះ​ដើរ​មកពីណា​វង្វេង​ធ្លាក់ទឹក​លង់​ស្លាប់​ដូច​ជា​មិន​សមគួរ​តែ​រាយ​ការ​ជូន​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ចូលរួម​ត្រួតពិនិត្យ​សាកសព និង​រាយការណ៍​ឲ្យ​ស្ថានទូត​បរទេស​ដែល​ស​ង្ស​យ័​ថា​ជា​ជនជាតិ​វៀតណាម ជនជាតិ​ចិន​ឬ​ក៏​សង្ស័យ​ថា​ជា​ជនជាតិ​អ្វី​ឲ្យ​មក​ចូលរួម​ពិនិត្យ​ដើម្បី​រក​អត្តសញ្ញាណ​ងាយស្រួល ហើយ​ការ​លង់ទឹក​នៅ​ក្នុង​ស្រះ​ជីក​ដ៏​ធំ​នេះ​មាន​តែ​ក្មេង​ឬ​មនុស្ស​វិកលចរិត​ឬ​ក៏​មនុស្ស​ស្រវឹងស្រា​ខួប​ទេ​ទើប​សម​មក​ដើរ​ចុះ​មុជទឹក លេង​ក៏​លង់​ស្លាប់ ៕