ខេត្តតាកែវ ៖ ដើមកញ្ឆាដែលអ្នកភូមិបាននាំគ្នាលួចដាំនៅក្នុងព្រៃភ្នំ ត្រូវបានកម្លាំងនគរបាលស្រុកគិរីវង្ស សហការជាមួយប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត បើកប្រតិបត្តិការដកដុតបំផ្លាញចោលរយៈពេល២ថ្ងៃ ក្រោមការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្ត លោកវរសេនីយ៍ទោ យុក សារ៉ាត់ អធិការនគរបាលស្រុកគិរីវង្ស កាលពីថ្ងៃទី១-២ មីនា ២០១៦ ស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ។
លោកវរសេនីយ៍ទោ យុក សារ៉ាត់ បានឱ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចថា នៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ត្រង់ចំណុចបន្ទាយចាស់ជ្រោះឫស្សីអ្នកតាចិន លើភ្នំបាយ៉ង់កោ មានប្រជាពលរដ្ឋរស់នៅក្នុងភូមិបាននាំគ្នាលួចដាំដើមកញ្ឆាជាច្រើនដើម ដែលជាប្រភេទគ្រឿងញៀន លោកក៏រាយការណ៍ជូនលោកស្នងការនគរបាលខេត្ត ដើម្បីមានវិធានការដកដុតកម្ទេចចោល ។
លោកបន្តថា ការបើកយុទ្ធនាការបង្ក្រាបខាងលើនេះមានរយៈ២ថ្ងៃ គឺថ្ងៃទី១ និងទី២ មីនា ២០១៦ ជាលទ្ធផល សមត្ថកិច្ចរកឃើញដើមកញ្ឆាចំនួន៤៤.៦៩២ដើម ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ