ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធរក្សាទុក និងប្រើប្រាស់គឿងញៀន នៅចំណុចផ្ទះមួយកន្លែងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី២ មីនា ២០១៦ ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ។
ជនសង្ស័យឈ្មោះ យ៉េប ភ័ត្រា ភេទប្រុស អាយុ៣០ឆ្នាំ ជាខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិសង្កាត់ខាងលើ ។ ចំណែកវត្ថុតាងដែលដកហូតបានមានថ្នាំញៀន៤កញ្ចប់ធំ ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ