ត្មាតភ្លើង ត្មាតប្រផេះ និងត្មាតត្នោត ជាសត្វស្លាបជិតផុតពូជ
ខេត្តស្ទឹងត្រែង ៖ តំបន់ខាងលិចនៃស្រុកសៀមប៉ាង ជាទីជម្រករបស់សត្វត្មាត ដែលត្រូវគេរកឃើញជាលើកដំបូង នូវសំបុកពងកូនក្នុងតំបន់អភិរក្ស ។
ខេត្តស្ទឹងត្រែង ៖ តំបន់ខាងលិចនៃស្រុកសៀមប៉ាង ជាទីជម្រករបស់សត្វត្មាត ដែលត្រូវគេរកឃើញជាលើកដំបូង នូវសំបុកពងកូនក្នុងតំបន់អភិរក្ស ។
ខេត្តស្ទឹងត្រែង ៖ តំបន់ខាងលិចនៃស្រុកសៀមប៉ាង ជាទីជម្រករបស់សត្វត្មាត ដែលត្រូវគេរកឃើញជាលើកដំបូង នូវសំបុកពងកូនក្នុងតំបន់អភិរក្ស ។
ត្មាតជាប្រភេទសត្វស្លាប រស់នៅលើដើមឈើ ស្ថិតក្នុងព្រៃល្បោះ ដែលបច្ចុប្បន្នត្រូវគេគិតថា ជាប្រភេទសត្វស្លាបជិតផុតពូជ ។ សត្វត្មាតនៅតំបន់ខាងលិចស្រុកសៀមប៉ាងមាន៣ប្រភេទ ក្នុងនោះ មានត្មាតភ្លើង ត្មាតប្រផេះ និងត្មាតត្នោត ។
តាមព័ត៌មានឱ្យដឹងថា ពពួកសត្វត្មាតនៅខាងលិចនៃស្រុកសៀមប៉ាង មានប្រហែលជា១២០ក្បាល ក្នុងចំណោមសត្វត្មាតជាង១៥០ក្បាល នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះសត្វត្មាតភ្លើងមានត្រឹម៤ ទៅ៦ក្បាលប៉ុណ្ណោះ នេះបើតាមការជំរឿនពីអង្គការសត្វស្លាប ( Bird Life ) ។
លោក កែវ បុប្ផារង្សី ជំនួយការគម្រោងអភិរក្សជីវៈចម្រុះស្ទឹងត្រែង-ក្រចេះបានប្រាប់កោះសន្តិភាពថា សត្វត្មាត បាននិងកំពុងមានអភិរក្សយ៉ាងខ្លាំង និងត្រូវផ្តល់អាហារដ្ឋានដល់ពួកវាជារៀងរាល់ខែ ហើយមិនប្រាកដថា ពួកវាត្រូវចុះមករកអាហារទៀងទាត់នោះដែរ ។ ជីវសាស្ត្រនៃការរស់នៅរបស់សត្វត្មាត មិនមានការផ្លាស់ប្តូរទេ តែក៏មានត្មាតតិចតួចប្រែប្រួលតាមរដូវកាល ពួកវាបាន
បម្លាស់ទីពីតំបន់ខាងលិច ស្រុកសៀមប៉ាង ទៅកាន់ខេត្តរតនគិរី និងខេត្តព្រះវិហា ហើយពួកវាក៏វិលត្រឡប់មកវិញ ។
សត្វត្មាតទាំង៣ប្រភេទ បើទោះបីជាប្រភេទសត្វស្លាបតែមួយពិតមែន តែការបន្តពូជរបស់វាមិនដូចគ្នានោះឡើយ ដោយត្មាតភ្លើងពងកូននៅរដូវវស្សា ក្នុងមួយឆ្នាំមានតែម្តងប៉ុណ្ណោះ ហើយពេលខ្លះជោគជ័យ និងពេលខ្លះមិនជោគជ័យ ដោយសារពេលខ្លះត្មាតភ្លើងពងកូនបានមកហើយនោះ ត្រូវសត្វក្អែកចឹកស៊ី ឬនៅពេលញាស់ជាកូនហើយ ត្រូវសត្វក្អែកដដែលចាប់ស៊ីនៅពេលដែលត្មាតចេញទៅរកអាហារ ។ រីឯត្មាតប្រផេះ និងត្មាតត្នោត ពួកវាពងកូននៅរដូវប្រាំង ហើយការពងកូនបានរហូតទៅដល់២គ្រាប់ ក្នុងមួយឆ្នាំដូចគ្នា ពួកវាមានជីវិតចាប់ពីកើត រហូតទៅដល់ពេញវ័យមានអាយុពី៨ទៅ១២ឆ្នាំ និងទម្ងន់ពី៦ ទៅ៧គីឡូក្រាម ។
ដោយសារតែការបន្តពូជរបស់សត្វត្មាតទាំង៣ប្រភេទ ប្រឈមទៅនឹងឧបសគ្គគម្រាមកំហែង ពីពពួកសត្វស្លាបដទៃអង្គការជីវិតសត្វស្លាប ក៏បានចំណាយថវិកាជួលអ្នកភូមិដេកថែទាំសំបុកពងកូនរបស់សត្វត្មាតនោះដែរ បន្ទាប់ពីប្រទះឃើញសំបុករបស់ពួកវា។សត្វត្មាតតំបន់ខាងលិចនៃស្រុកសៀមប៉ាង ត្រូវគេអះអាងមានការធ្លាក់ចុះ ហើយមូលហេតុនៃធ្លាក់ចុះនោះ ជាកក្តាកង្វះប្រភពចំណីអាហារធម្មជាតិ និងពុលទើបអង្គការBird Life មានការថែរក្សាដោយចំណាយលើការទិញគោ ឬក្របីធ្វើជាអាហារសម្រាប់ពួកវា ។
ចែករំលែកព័តមាននេះ