ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់​ខ្លួន​​ជនជាតិ​រុស្ស៊ីម្នាក់ស្នាក់​នៅ​​កម្ពុជា​ដោយ​​ខុសច្បាប់​​

10 ឆ្នាំ មុន

​ខេត្ត​ព្រះសីហនុ ៖ ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២​ មីនា​ ​​កម្លាំង​​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​លេខ​៣ ក្រុង​ព្រះ​សី​ហនុ ​​​សហការ​ជា​មួយ​​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត បាន​ឃាត់ខ្លួន​ជនជាតិ​រុ​ស្ស៊ី​ម្នាក់​ឈ្មោះ

​ខេត្ត​ព្រះសីហនុ ៖ ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២​ មីនា​ ​​កម្លាំង​​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​លេខ​៣ ក្រុង​ព្រះ​សី​ហនុ ​​​សហការ​ជា​មួយ​​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត បាន​ឃាត់ខ្លួន​ជនជាតិ​រុ​ស្ស៊ី​ម្នាក់​ឈ្មោះ ​Alexander Sherbakov ភេទ​ប្រុស អាយុ​៣៤ឆ្នាំ​ ​​ពាក់​ព័ន្ធ​គ្មាន​លិខិតឆ្លងដែន និង​លិខិត​ស្នាម​ផ្សេង​ៗ​ជាប់​ខ្លួន​ ។

តាម​ការ​សាកសួរ ​ជនបរទេស​រូប​នេះ​បាន​ចូល​មក​កម្ពុជាតាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​បាន​បាត់​លិខិតឆ្លងដែន​​តាំង​ពី​ចុងឆ្នាំ​២០១៥ ​និង​បាន​មក​ស្នាក់​នៅ​ក្នុង​ក្រុងព្រះសីហនុ តាម​ទី​សាធារណៈ តាម​ឆ្នេរសមុទ្រ​… ​។ ជនបរទេស​រូប​​នេះ​បាន​ទទួលស្គាល់​ថា ខ្លួន​ពិតជា​ស្នាក់​នៅ​ដោយ​ខុសច្បាប់​ប្រាកដ​មែន ​(ព្រោះ​​គ្មាន​លិខិតឆ្លងដែន) ។

​ជនបរទេស​ខាង​​​លើ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​​​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​​ដើម្បី​​ចាត់​ការ​​បន្ត​តាម​នីតិវិធី ៕