ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ធ្ងន់​​បើក​ឆ្លង ស្រុត​បាក់​គល់​ស្ពាន

10 ឆ្នាំ មុន

ខេត្តរតនគិរី ៖ គោ​យន្ត​កែ​ច្នៃ​ដឹក​ដំឡូង​មី​លើស​ទម្ងន់​មួយ​គ្រឿង បាន​បើក​ឆ្លងកាត់​ស្ពាន បណ្តាល​ឱ្យ​បាក់​គល់​ស្ពាន​ទៅ​មុខ​លែង​រួច​តែ​មិន​ក្រឡាប់​នោះ​ទេ ហើយ​ក៏​គ្មាន​មនុស្ស​រងគ្រោះថ្នាក់​ដែរ ដែល​ហេតុការណ៍​នេះ

ខេត្តរតនគិរី ៖ គោ​យន្ត​កែ​ច្នៃ​ដឹក​ដំឡូង​មី​លើស​ទម្ងន់​មួយ​គ្រឿង បាន​បើក​ឆ្លងកាត់​ស្ពាន បណ្តាល​ឱ្យ​បាក់​គល់​ស្ពាន​ទៅ​មុខ​លែង​រួច​តែ​មិន​ក្រឡាប់​នោះ​ទេ ហើយ​ក៏​គ្មាន​មនុស្ស​រងគ្រោះថ្នាក់​ដែរ ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៩ កុម្ភៈ ២០១៦ ស្ថិត​ត្រង់​ចំណុច​ភូមិ​ជ្រៀក ឃុំ​លុង​ឃុ​ង ស្រុក​បរ​កែវ ខេត្តរតនគិរី ។

បើ​តាម​ប្រភព​ពី​ពលរដ្ឋ​នៅ​ភូមិ​ជ្រៀក​ឱ្យ​ដឹង​ថា ជា​រៀងរាលថ្ងៃ គាត់​តែងតែ​ឃើញ​គោ​យន្ត​កែ​ច្នៃ​ទាំង​ធំ​-​តូច ដឹក​ដំឡូង​មី ដឹកឈើ និង​ដឹក​ជ្រ​លុង​ម្រេច បើក​ឆ្លងកាត់​ស្ពាន​ចាស់​ទ្រុឌទ្រោម​នេះ តែ​មិន​ដែល​មាន​បញ្ហា​នោះ​ឡើយ ។ ទើបតែ​ពេល​នេះ គោ​យន្ត​ច្នៃ​មួយ​គ្រឿង​ដឹក​ដំឡូង​មី បណ្តាល​ឱ្យ​បាក់​ស្ពាន​តែ​ម្តង ។

ប្រភព​បន្ត​ថា គោ​យន្ត​ច្នៃ​ជា​ច្រើន​ផ្សេង​ៗ​ទៀត ដឹក​ច្រើន​ជាង​គោ​យន្ត គាត់​មិន​ដែល​មាន​បញ្ហា​នោះ​ទេ ដល់​ពេល​មាន​បញ្ហា​គោ​យន្ត​របស់​គាត់​ដឹក​តិចតួច​សោះ ក៏​មាន​បញ្ហា​បាក់​ស្ពាន​នេះ​ទៅ​វិញ ។ តាម​សម្តី​របស់​លោក​ធួន ភូ​ន មេឃុំ​លុង​ឃុ​ង ឱ្យ​យ​ដឹង​ថា ស្ពាន​នេះ កសាង​តាំងពី​ឆ្នាំ​២០១៣​មក ដោយ​អស់​ទឹកប្រាក់​ចំនួន​៤៩,៧០១,៥០០​រៀល គឺ​លុយ​បដិភាគ​ឃុំ​នេះ​តែ​ម្តង ហើយ​គម្រោង​នៅ​ឃុំ​របស់​លោក​នេះ ត្រូវ​កសាង​ផ្លូវ​៨​គីឡូម៉ែត្រ​ពី​ឃុំ​គាត់ ឆ្លង​ទៅ​ឃុំ និង​ស្រុក​ផ្សេង​ៗ​នោះ ។

បញ្ហា​គោ​យន្ត​ច្នៃ បណ្តាល​ឱ្យ​បាក់​ស្ពាន​នេះ លោក​មេឃុំ​បាន​ទូរស័ព្ទ​ទំនាក់ទំនង​អភិបាលស្រុក​បរ​កែវ ជម្រាប​ជូន​បញ្ហា​ខាងលើ​នេះ​ហើយ​លោក​អភិបាលស្រុក​បាន​បញ្ជា​ឱ្យ​គាត់​ឃាត់​ម្ចាស់​រថយន្ត​ធ្វើ​ស្ពាន និង​ជួសជុល​ឡើង​វិញ ។ ហើយ​ម្ចាស់​គោ​យន្ត​កែ​ច្នៃ​នោះ ក៏​ព្រម​ទទួល​ធ្វើ​ស្ពាន​ដូច​ដើម​វិញ​ដែរ ។

នេះ​ក៏​ជា​កំហុស​របស់​លោក​មេឃុំ​នោះ​ដែរ បើ​ដឹង​ថា​ស្ពាន​ចាស់​ទ្រុឌទ្រោម​ដោយសារ​ទឹកជំនន់ នា​ពេល​កន្លង​ទៅ ហេតុ​អ្វី​ក៏​លោក​មេឃុំ​មិន​ដាក់​បំរាម ឬ​ក៏​ហៅ​ម្ចាស់​គោ​យន្ត​ច្នៃ​ទាំង​ធំ​-​តូច​នោះ​មក​ប្រាប់​ឱ្យ​ដឹង​ថា ស្ពាន​នេះ​ទ្រុឌទ្រោម ហើយ​ដឹង​ល្មម​ៗ​បាន​ហើយ​មិន​គួរ​ណា ឱ្យ​មាន​បញ្ហា​បែប​នេះ​កើតឡើង​ទេ អ្នក​រង​គ្រោះ គឺ​ប្រជា​កសិករ ដែល​ដឹក​កសិផល​កសិកម្ម​នោះ​ទៅ​វិញ​ទេ ។