រាជធានីភ្នំពេញ ៖ ប្រៀបដូចជាលាជផ្ទុះដែលសាធារណជនកំពុងផ្តោតការតាមដានទៅលើការបែកធ្លាយសម្លេងរវាងស្ត្រីម្នាក់ ដែលថាខ្លួនឈ្មោះស្រីមុំជាមួយសម្លេងបុរសម្នាក់ដែលគេអះអាងថា ជាលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានបង្ហោះផ្អើលពេញសង្គមហ្វេសប៊ុក ។ ជាការពិតណាស់សម្លេងដែលគេយកមកផ្សព្វផ្សាយនោះគឺជារឿងបុគ្គល តែដោយសារតែសម្លេងបុរសនោះដូចសម្លេងលោក កឹម សុខា នោះទើបធ្វើឱ្យមានការស៊ែរតៗគ្នា ។
តែមិនអាចចាត់ទុកថា ជាសម្លេងលោកឬបែបណានោះទេ ហើយស្ត្រីម្នាក់ដែលអះអាងថា ខ្លួនឈ្មោះស្រីមុំក៏មិនច្បាស់ដែរថា តើរូបក្នុងអាខោននោះ ជារូបពិតរបស់នាងឬបែបណា? ដូច្នេះទោះបីជាបែបណាក៏ដោយ វាគ្រាន់តែជាការផ្សព្វផ្សាយតាមបណ្តាញសង្គម ដែលមិនមានការទទួលខុសត្រូវតែប៉ុណ្ណោះ ហើយក៏មិនដឹងថា រាល់ទំនាក់ទំនងតាមរយៈការសន្ទនាតាមទូរស័ព្ទនោះជាការពិតឬយ៉ាងណា ?
យោងតាមសង្គមហ្វេសប៊ុកដែលមាន Account facebook ឈ្មោះ Mon srey ឬសរសេរស្រីមុំ បានសរសេរបង្ហោះដោយលាតត្រដាងឆ្ពោះទៅលោក កឹម សុខា តែម្តងថា «នាងខ្ញុំសោកស្តាយណាស់ដែលបានជ្រុលខ្លួនទាក់ទងជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដោយជឿតាមការលួងលោម និងសន្យាផ្តល់លុយកាក់និងសម្ភារពីគាត់ ខ្ញុំក៏យល់ព្រមស្នេហាជាមួយគាត់ រហូតបានទៅដើរលេងនៅទីក្រុងបាងកកជាមួយគាត់» ។
ប្រភពដដែលលើកឡើងទៀតថា ស្ទើររាល់ថ្ងៃលោក កឹម សុខា គាត់តែងតែទូរស័ព្ទមករកខ្ញុំ គាត់ប្រាប់ខ្ញុំថា គាត់ស្រលាញ់ខ្ញុំណាស់ស្ទើរបាត់មុខខ្ញុំមិនបាន ថ្ងៃ១គាត់បានទូរស័ព្ទមករកខ្ញុំ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំមានអាការចេះតែចង់ក្អួតចង្អោរ សង្ស័យមានផ្ទៃពោះ គាត់ក៏ឆ្លើយវិញថា លេងសើចម្លេ៉ះ គាត់ឲ្យខ្ញុំរកវិធីការពារ ពេលបានលឺសម្តីរបស់គាត់ខ្ញុំមានអារម្មណ៍អស់សង្ឃឹម ព្រោះគាត់គ្មានការទទួលខុសត្រូវអីទាំងអស់។ ប៉ុន្មានថ្ងៃមុននេះ គាត់បានហៅខ្ញុំឲ្យទៅលេងផ្ទះគាត់នៅម្តុំផ្សារព្រែកឯង ហើយឲ្យខ្ញុំនាំមិត្តភក្តិស្រីទៅលេងជាមួយផង ពេលគាត់ឃើញមិត្តភក្តិខ្ញុំ គាត់បានបបួលមិត្តភក្តិឲ្យធ្វើប៉ាស្ព័រទៅឹលេងប្រទេសបារាំងជាមួយគាត់ ពេលនោះខ្ញុំហួសចិត្តនឹកស្មានមិនដល់ថា កឹម សុខា ជាមនុស្សប្រុសចិត្តសាវ៉ា ល្មោភតណ្ហាឃើញស្រីក្មេងមិនបាន បានខ្លួនហើយមិនទទួលខុសត្រូវ ។ ឥឡូវនេះខ្ញុំមានការព្រួយបារម្ភពីសុវត្ថិភាព ព្រោះមានមនុស្សជិះម៉ូតូតាមដានខ្ញុំពេលនេះខ្ញុំសុំទម្លាយរឿងរ៉ាវទាំងអស់ដោយឥតអៀនខ្មាស់ ព្រោះដើម្បីឱ្យមិត្តភក្តិជួយខ្ញុំផង ។
ប្រភពលើកឡើងបន្ថែមថា ខ្ញុំសុំផ្តាំផ្ញើចំពោះមិត្តភក្តិទាំងអស់សុំប្រុងប្រយត្ន័ជាមួយមនុស្សប្រុសរបៀបនេះ ចុងក្រោយនេះខ្ញុំសុំបង្ហាញសម្លេងទូរស័ព្ទទាក់ទងជាមួយលោក កឹម សុខា ដែលបានថតទុកហើយសុំឱ្យសមត្ថកិច្ចជួយការពារសុវត្ថិភាពឲ្យនាងខ្ញុំផង ។
យោងតាមសម្លេងដែលបង្ហោះលើសង្គមហ្វេសប៊ុក លោក កឹម សុខា បានបដិសេធមិនទទួលស្គាល់ចំពោះការដែលលោកជ្រុលខ្ទួនជាមួយនារីម្នាក់ ឈ្មោះស្រីមុំ និងបានឲ្យនារីម្នាក់ត្រៀម ចំពោះបញ្ហានៃអាការៈចង់ក្អួតចង្អោរ ឬចាញ់កូននោះ ។
នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ នៅក្នុងaccount ហ្វេសប៊ុក ឈ្មោះ «រឿងពិតCNRP» ក៏បានបង្ហោះរឿងអាស្រូវលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិផងដែរ។ ហ្វេសប៊ុកនេះបានសរសេររៀបរាប់និងទម្លាយរឿងអាស្រូវស្នេហាស្រីស្នេហ៍ឈ្មោះ ស្រីមុំ ជាមួយនឹងការបញ្ជាក់របស់លោក កឹម សុខា ថា រូបគាត់ពីរថ្ងៃរួមរ័កជាមួយស្រីមុំដប់ដងដូចអ្វីដែលលោកបាននាំស្រីមុំជិះយន្តហោះទៅរួមរ័កគ្នាយ៉ាងសប្បាយភ្លឺតភ្លើន នៅបាងកកប្រទេសថៃ កាលពីដើម ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ។
ប្រភពហ្វេសប៊ុកនេះបញ្ជាក់ថា ខ្លួនបានស្រង់សម្តី លោក កឹម សុខា ឆ្លើយឆ្លងតាមទូរស័ព្ទជាមួយស្រីមុំ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ លើចំណុចនេះមតិខ្លះចោទសួរថា តើអាខោនដែលមានឈ្មោះរឿងពិត CNRP បានសម្លេងសន្ទនាតាមទូរស័ព្ទនេះមកផ្សព្វផ្សាយពីណា ឬបានពីក្រុមហ៊ុន ? បើពិតដូចនេះមែន ជាការរំលោភដល់សិទ្ធិបុគ្គលពីសំណាក់ក្រុមហ៊ុនទូរស័ព្ទហើយ តែបើសម្លេងសន្ទនានោះរបស់ស្ដ្រីម្នាក់ថា ខ្លួនឈ្មោះ ស្រីមុំ ផ្សាយជាការត្រឹមត្រូវ ព្រោះទូរស័ព្ទអាចថតតាមរយៈសម្លេងឆ្លើយឆ្លងនេះ គេបានស្ដាប់ ឬសម្លែងថា «ក្រោកពីដំណេកហើយឬនៅ ? ងើបហើយបង ។ ត្រជាក់ទេ? ត្រជាក់ណាស់បងអើយ ។ អត់មានអីឱបមែនទេ? ហ្នឹងហើយនៅម្នាក់ឯង។ ចង់ឱបទេ ? អូយទៅមិនបាច់ទេ ។ ចង់ឬអត់ ? បើចង់ មកឥឡូវឬអត់ ? អត់ទេបងទៅកំពង់ឆ្នាំង។ ហឺឃើញទេ បើមិនអាចម៍កុំឱ្យឆ្កែអរ ។ អញ្ចឹងហ្នឹងឆ្កែមែនទេ ? មនុស្សទេមិនមែនឆ្កែទេ ។ ចង់ថាគេឆ្កែមែនហ្នឹង? អត់ទេថាមនុស្ស ទេព្តា ទេពអប្សរ ទេពអប្សររបស់បង ។ អូហូ មិនបាច់បញ្ជោរទេបងឯងនោះ ។ ទេពអប្សររបស់ខ្ញុំ អាចម៍គោរបស់គេ ។ ថ្ងៃហ្នឹងបងរតនាថាយកអាំងប៉ាវមកឱ្យខ្ញុំ ។ អញ្ចឹងហេ ? ហ្នឹងហើយ ។ ហ៊ឺគាត់នៅភ្នំពេញតើថ្ងៃនេះ ។ ម្សិលមិញទៅខេត្តកណ្តាលជាមួយខ្ញុំ ។ គាត់ប្រាប់ដែរតើថា ម្សិលមិញគាត់ទៅប្រជុំជាមួយបងឯង ហើយថ្ងៃណា បងឯងមកវិញ ? វិលល្ងាចទេតើ ។ អញ្ចឹងហេ ? ស្អែកមានកម្មវិធីនៅភ្នំពេញជាមួយទូតអាមេរិក ។ ចឹងខ្ញុំអត់បានអាំងប៉ាវទេមែនទេ? ហូស អាំងប៉ាវស្អីគ្នាឯងនោះ ខ្ញុំមិនមែនចិន ខ្ញុំអត់ចេះដើរចែកចាយអីទេ ។ ហ៊ឹស អូនមិនមែនថាឱ្យបងឯង ដើរចែកចាយឯណា ។ ខ្ញុំមានចិនស្អីខ្ញុំ ខ្ញុំអត់ចិនផង ខ្ញុំត្រឡប់ត្រឡុយតើ ត្រឡប់ត្រឡុយជាមួយអាមុំឯងហ្នឹង ។ ហ៊ឹ បងឯងចេះតែអញ្ចឹង ។ ហ្អាក…អត់ឱ្យគេត្រឡប់ត្រឡុយជាមួយទេហេ? ចង់ត្រឡប់ត្រឡុយជាមួយអ្នកណា ត្រឡប់ទៅ តែកុំមកត្រឡប់ជាមួយខ្ញុំ ។ អូ ចុះថ្ងៃមុននោះ មិនត្រឡប់ត្រឡុយទេហេ ។ ហឺ ត្រឡប់ត្រឡុយអញ្ចឹងបងឯងពេលល្ងាចបានមកវិញមែនទេ ? ល្ងាចមកវិញចាំថ្ងៃណាស្រួលចាំនាំគ្នាទៀតកុំអាលបង្ខំ ។ចា។ កុំអាលបង្ខំយូរៗម្តងបានហើយ តែញាប់ពេកហ្នឹងនាំតែបញ្ហាយូរៗទៅបាននឹក តែញាប់ពេកលែងនឹកហើយ ។ ហេ ញាប់អញ្ចឹងបានល្អ ។ ញាប់ៗដូចនៅបាងកកអញ្ចឹងហ ? ហ៊ឹស ។ ពីរថ្ងៃដប់ដងអញ្ចឹងហ? ហ្នឹងហើយ ។ ចង់អញ្ចឹងហេ? អូខេ អត់អីទេអញ្ចឹងបានហើយ។ អត់អីទេបងនិយាយមក» ។
ប្រតិកម្មនឹង Account facebook ឈ្មោះ Mon Srey ដែលបានបង្ហោះសារជាសំឡេងសំដៅប្រឆាំងនឹងលោក កឹម សុខា នៅលើបណ្តាញសង្គមហ្វេសប៊ុកដោយអះអាងថា ជាសំឡេងសន្ទនារវាងនាង ជាមួយលោក កឹម សុខា នោះ អ្នកនាំពាក្យ CNRP ថា ករណីបែកធ្លាយខ្សែអាត់សំឡេងរបស់លោកកឹម សុខា ជារឿងដដែលៗ បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិមិនចាប់អារម្មណ៍ចំពោះរឿងទាំងអស់នោះទេ ។ លោកបានអះអាងថា រឿងដែលបានបង្កើតឡើងប្រភេទនេះ គឺជារឿងដដែលៗ ដែលគណបក្សរបស់លោកធ្លាប់ជួបប្រទះនាកន្លងមករួចទៅហើយ ជាហូរហែររហូតមក ។ ផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិមានគោលនយោបាយ និងការងារច្បាស់លាស់ ហើយគណបក្សនឹងបន្តសកម្មភាពរបស់ខ្លួនបន្តទៀតដើម្បីធ្វើការផ្លាស់ប្តូរ ។
អ្នកនាំពាក្យគណបក្សប្រឆាំងបានលើកឡើងទៀតថា គណបក្សនឹងមិនធ្វើលិខិតទាក់ទងនឹងបញ្ហានោះឡើយ ព្រោះថាគណបក្សមិនដែលគិតពីសកម្មភាពឬទង្វើបែបនេះទេ៕
ចែករំលែកព័តមាននេះ