រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកទៀង ច័ន្ទសារ សហការជាមួយនគរបាលប៉ុស្តិ៍ បានធ្វើការចុះបង្ក្រាបករណីគ្រឿងញៀនមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី២នាក់ រួមទាំងដកហូតថ្នាំញៀន៣៧កញ្ចប់ ។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង០៣ និង១៥នាទីរសៀលថ្ងៃទី០១ មីនា ២០១៦ ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ។ ជនសង្ស័យទាំង២នាក់ខាងលើ ១-ឈ្មោះង្វៀង តាយ អាយុ២៨ឆ្នាំ ជនជាតិវៀតណាម និងជាកម្មករសំណង់ មានទីលំនៅក្នុងចំណុចខាងលើ និង២-ឈ្មោះសុខ ស្រីនី ភេទស្រី ។ រីឯវត្ថុតាងរឹបអូសរួមមានម៉ាទឹកកកចំនួន៣៧កញ្ចប់, ថង់ច្រកថ្នាំញៀន, ដែកកេះ២ និងថ្នាំយ៉ាម៉ា១គ្រាប់ ។
ចែករំលែកព័តមាននេះ