ខេត្តមណ្ឌលគិរី ៖ ផ្ទះឈើមួយខ្នងត្រូវភ្លើងឆេះអស់សល់តែផេះ ដោយសារស្នាដៃកូនប្រុសអកតញ្ញូខឹងសុំលុយម្តាយមិនបានដុតបំផ្លាញកាលពីវេលាម៉ោង៣រសៀលថ្ងៃ១ មីនា ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុកូនប្រុសម្ចាស់ផ្ទះឈ្លោះប្រកែកជាមួយម្តាយរឿងសុំលុយម្តាយ៥ម៉ឺនរៀលមិនបាន និងគំរាមដេញម្តាយឱ្យចេញពីផ្ទះ បើសិនជាគ្មានលុយឱ្យ ។ ខណៈពេលឈ្លោះជាមួយម្តាយនោះ បានយកសាំងបំណងដុតផ្ទះម្តងជាពីរដង តែត្រូវអ្នកជិតខាងជួយឃាត់ទាន់ ។ មិនបានប៉ុន្មាននាទីផងស្រាប់តែកូនប្រុសរូបនេះរត់ទៅយកសាំងស្រោចលើជញ្ជាំងរួចដុត ហើយបានរត់គេចខ្លួនបាត់ស្រមោល ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ