ក្រុមហ៊ុន អេស ភី ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ពុះលក់ មានទីតាំងនៅក្នុងតំបន់ខណ្ឌដង្កោ ដែលជាតំបន់អភិវឌ្ឍន៍នៃទីក្រុងរណប ING City រាជធានីភ្នំពេញ។ នេះជាឱកាសចំណេញប្រាក់សម្រាប់លោកអ្នកចង់ក្លាយជាម្ចាស់កម្មសិទ្ធិដីឡូត៍ ដែលស្ថិតជាប់នឹងតំបន់ទីក្រុងរណបនេះ ដោយអ្នកចំណាយត្រឹម៨១ដុល្លារអាមេរិកក្នុងមួយខែ ក្ដីបំណងលោកអ្នកនឹងក្លាយជាការពិត។
នេះមិនត្រឹមតែជាឱកាសទទួលបានចំណេញប្រាក់ប៉ុណ្ណោះទេ វាក៏ជាឱកាសនៃការវិនិយោគលើវិស័យអចលនទ្រព្យនាពេលអនាគត ព្រោះថា តំបន់នេះ កំពុងនឹងក្លាយជាតំបន់អភិវឌ្ឍន៍ទីក្រុងរណប ដែលជាគម្រោងអភិវឌ្ឍន៍គ្រោងចំណាយទឹកប្រាក់ប្រមាណ៦៩៦លានដុល្លារអាមេរិក។
លោក ដារក្ស បុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន អេស ភី បានរៀបរាប់ទៀតថា លោកអ្នកនឹងក្លាយជាម្ចាស់កម្មសិទ្ធិដីឡូត៍ក្នុងទំហំចាប់ពី៥x២០ម៉ែត្រ និង១០x២០ម៉ែត្រ ជាមួយនឹងតម្លៃចាប់ពី៩.០០០ដុល្លារអាមេរិក ប្រសិនបើលោកអ្នកបង់ផ្ដាច់នឹងទទួលបានសិទ្ធិកាន់កាប់ដី ឬទទួលបានប្លង់រឹងជាផ្លូវការ។
លើសពីនេះទៀត លោកអ្នកអាចបង់រំលស់ជាបីដំណាក់កាល ពោលគឺដំណាក់កាលកក់ដំបូង, កក់បន្ទាប់ និងកក់បន្ថែម ដោយកាន់តែពិសេសទៀតនោះ លោកអ្នកក៏អាចបង់រំលស់៧០ភាគរយនៃតម្លៃដីនៅសល់ ដែលមានរយៈពេលរហូតដល់១០ឆ្នាំ ឬបង់ត្រឹម៨១ដុល្លារអាមេរិកក្នុងមួយខែ លោកអ្នកនឹងក្លាយជាម្ចាស់កម្មសិទ្ធិដីឡូត៍នៅតំបន់ទីក្រុងរណប។ បើតាមបុគ្គលិកដដែលបានបន្ថែមទៀតថា លោកអ្នកនឹងមានឱកាសវិនិយោគ ដោយសាងសង់លំនៅដ្ឋានសម្រាប់ជួល ឬលក់បន្ត ព្រោះថា ដីតំបន់នេះជាតំបន់កំពុងអភិវឌ្ឍន៍ ដោយតម្លៃដីតំបន់នេះ នឹងបន្តកើនឡើងបន្ថែមទៀត។
តាមរបាយការណ៍ក្រុមហ៊ុន អេស ភី អភិវឌ្ឍន៍ (SP Development) បានបង្ហាញថា បច្ចុប្បន្នក្រុមហ៊ុនបានលក់ដីឡូត៍អស់ពាក់កណ្ដាលហើយ ពោលគឺចំនួន៥០០យូនីត ខណៈដែលចំនួនដីឡូត៍សរុបមាន១០០០យូនីត។ គួរបញ្ជាក់ថា ដីឡូត៍ក្រុមហ៊ុន អេស ភី អភិវឌ្ឍន៍ ស្ថិតនៅអាសយដ្ឋាន ភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជាការពិតណាស់ មុននឹងលោកអ្នកសម្រេចចិត្តទិញអចនលទ្រព្យ គួរណាស់ស្វែងយល់ពីទីតាំងឲ្យបានម៉ត់ចត់ ពោលគឺតំបន់ដែលអ្នកចង់ទិញត្រូវតែជាតំបន់កំពុង ឬនឹងមានការអភិវឌ្ឍន៍នាពេលអនាគត តួយ៉ាងដូចដីឡូត៍របស់ក្រុមហ៊ុន អេស ភី អភិវឌ្ឍន៍ ដែលជាតំបន់កំពុងអភិវឌ្ឍន៍ មានហេដ្ឋរចនាសម្ព័ន្ធគ្រប់គ្រាន់ និងងាយស្រួលក្នុងការធ្វើអាជីវកម្មតាមតម្រូវការ។
សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចធ្វើការទំនាក់ទំនងជាមួយភ្នាក់ងារលក់របស់ក្រុមហ៊ុន អេស ភី អភិវឌ្ឍន៍ដីឡូត៍ 016 280 421/ 087 952 025/ 086 795 047 ៕
ចែករំលែកព័តមាននេះ