ខេត្តមណ្ឌលគិរី ៖ បុរសវ័យចំណាក់ម្នាក់ដេកស្លាប់ក្នុងអង្រឹង ក្រោយផឹកស្រាពីក្បាលព្រលប់កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១ មីនា ស្ថិតក្នុងភូមិស្រែព្រះ
ឃុំស្រែព្រះ ស្រុកកែវសីមា ។
បើតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា បុរសដែលស្លាប់នេះ កាលពីព្រលប់គេឃើញអង្គុយផឹកស្រាជាមួយអ្នកភូមិធម្មតា ដោយមិនមានអាការៈអ្វីនោះទេ លុះនៅវេលាម៉ោង៤ទៀបភ្លឺ មានការភ្ញាក់ផ្អើលដោយសារតែអ្នកធ្វើការជាមួយជនរងគ្រោះបានទៅហៅរងគ្រោះឱ្យក្រោកទៅធ្វើការ ស្រាប់តែឃើញដេកស្លាប់នៅក្នុងអង្រឹងតែម្នាក់ឯង ។
លោក ស៊ុន ប៊ុនធឿន អធិការនគរបាលស្រុកកែវសីមា បានឲ្យដឹងថា បុរសដែលស្លាប់នេះ ឈ្មោះ នឹម វណ្ណា អាយុ៥០ឆ្នាំ ជាកម្មករដកដំឡូងមី មានស្រុកកំណើតនៅភូមិក្រឡាមាស ឃុំត្នោត ស្រុកកញ្ចៀច ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ