ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ស្រវឹង​ម្នាក់ បើក​ម៉ូតូ​លឿន​ជ្រុល​បុក​ប៉ូលិស​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍ របួសធ្ងន់​ទាំង​២​នាក់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក មួយ​រូប បាន​រង​របួសធ្ងន់ ដោយសារ​បុរស​ស្រវឹង​ម្នាក់ បាន​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​មក​បុក​មន្ត្រី​នគរបាល ដែល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក មួយ​រូប បាន​រង​របួសធ្ងន់ ដោយសារ​បុរស​ស្រវឹង​ម្នាក់ បាន​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​មក​បុក​មន្ត្រី​នគរបាល ដែល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍ និង​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវ​២៧១ ចំណុច​មុខ​ផ្សារ​ហេង​លី សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។

ជនសង្ស័យ​បើក​ម៉ូតូ​០១​គ្រឿង ម៉ាក let’s ព​ណ៍​ស ផ្លា​ក​លេខ ភ្នំពេញ​1HM-9792 បាន​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន និង​ក្នុង​ស្ថានភាព​ស្រវឹង​ខ្លាំង បុក​កម្លាំង​សមត្ថកិច្ច ដែល​កំពុង​បំពេញភារកិច្ច អនុវត្តន៍​ច្បាប់​ចរាចរ​ណ៌ និង​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ បណ្តាល​ឲ្យ​មន្ត្រី​រង​របួសធ្ងន់ គឺ​លោក​អនុ​សេនី​យ៌​ឯក ស៊ុ​យ ទី នាយ​ផ្នែក​សណ្តាប់ធ្នាប់ និង​ចរាចរ​ណ៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ។

បច្ចុប្បន្ន ជន​បង្ក និង​មន្ត្រី​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដើម្បី​ព្យាបាល​របួស ទាំង​២​នាក់ ។
ក្រោយ​ពី​ការ​សម្រាក​ព្យាបាល​រួច ជន​បង្ក​នឹង​ត្រូវ​រៀបចំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ។

ដោយ​មានការ​យកចិត្តទុកដាក់​ពី​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ បាន​ចាត់​ឲ្យ​លោក​វរសេនីយ៍ឯក សុខ ហេង អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដឹកនាំ​មន្ដ្រី​ក្រោម​ឱវាទ ចុះ​សួរសុខទុក្ខ​លោក​អនុសេនីយ៍ឯក ស៊ូ​យ ទី ដែល​កំពុង​សម្រាប់​ព្យាបាល នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ។

ក្នុង​ឱកាស​នោះ​ដែរ លោក​អធិការ បាន​នាំ​យក​ថវិកា​របស់​លោកស្នងការ​ចំនួន ៥​លាន​រៀល ថវិកា​របស់​លោក​អធិការ និង​មន្ត្រី​ក្រោម​ឱវាទ​ចំនួន ២​លាន​រៀល និង​ថវិកា​សប្បុរសជន​ចំនួន ១០០​ដុល្លារ និង​សម្ភារ​មួយ​ចំនួន ជូន​លោក អនុសេនីយ៍ឯក ស៊ូ​យ ទី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ