ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ខូចចិត្តស្រីស្នេហ៍បែកចិត្តទៅមានប្រុសថ្មី យកខ្សែគោចង.កសម្លាប់ខ្លួននៅដើមកកោះ កាលពីថ្ងៃទី២៦ កុម្ភៈ មកដល់ថ្ងៃទី២៩ កុម្ភៈ ២០១៦ ទើបគេប្រទះឃើញ ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំថ្លាត ស្រុកអន្លង់វែង ។
យោងតាមសម្តីកម្មករសំណង់ដែលធ្វើការជាមួយជនរងគ្រោះ បានអះអាងថា មុនពេលកើតហេតុ ជនរងគ្រោះបានជាប់ចិត្តស្រឡាញ់ស្ត្រីម្នាក់យ៉ាងស្អិតរមួត ក្រោយមកគេបានសង្កេតឃើញស្ត្រីរូបនេះបែកចិត្តជាមួយជនរងគ្រោះទៅមានប្រុសថ្មី ធ្វើឱ្យជនរងគ្រោះខូចចិត្តចាកចេញពីកន្លែងការងារសំណង់កាលពីថ្ងៃទី២៦ កុម្ភៈ បាត់រហូត លុះនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៩ កុម្ភៈ ២០១៦ ទើបគេប្រទះឃើញចង.កសម្លាប់ខ្លួន ដោយយកខ្សែគោចង.កភ្ជាប់ទៅនឹងដើមកកោះដែលមានកម្ពស់៤ម៉ែត្រ ។
លោកអនុសេនីយ៍ឯក ហើន សំបោន ផ្នែកស្រាវជ្រាវព្រហ្មទណ្ឌកងរាជអាវុធហត្ថស្រុកអន្លង់វែង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ន សឿន អាយុ៣០ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប មកស្នាក់នៅនិងធ្វើជាកម្មករសំណង់នៅក្នុងចំការម្រេច ស្ថិតនៅភូមិទួលប្រាសាទ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកោះសន្តិភាព
ចែករំលែកព័តមាននេះ