ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកដ្ឋាន​ពន្ធដារ​ផ្សព្វផ្សាយ​ការ​អនុវត្ត​កាតព្វកិច្ច​ពន្ធ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​សាល​ប្រជុំ​សាលា​ជាតិ​ពន្ធដារ​បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​ការ​អនុវត្ត​កាតព្វកិច្ច​ពន្ធ និង​កាតព្វកិច្ច​របស់​ភ្នាក់ងារ​សេវាកម្ម​

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​សាល​ប្រជុំ​សាលា​ជាតិ​ពន្ធដារ​បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​ការ​អនុវត្ត​កាតព្វកិច្ច​ពន្ធ និង​កាតព្វកិច្ច​របស់​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​ប្រកាស​ដល់​បណ្តា​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ចំនួន​៥២ ដែល​មាន​សកម្មភាព​អាជីវកម្ម​ជា​ភ្នាក់ងារ​ពន្ធដារ​និង​ក្រុមហ៊ុន​សវន​កម្ម​ឯករាជ្យ​។​

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គ នាយក ​នៃ​អ្គនាយកដ្ឋាន​ពន្ធដារ​លោក​គង់ វិបុល បាន​មាន​ប្រសាសន៍​ក្នុង​សិក្ខាសាលា​នោះ​ថា សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ​នឹង​រួមចំណែក​ខ្ពស់​ក្នុង​ការ​ពង្រឹង​ការ​អនុវត្តន៍​កាតព្វកិច្ច​ពន្ធ និង​កាតព្វកិច្ច​របស់​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ ហើយ​តាម​រយៈ​សិក្ខាសាលា​នេះ​សិក្ខាកាម​ចូលរួម​ទាំងអស់​នឹង​ទទួល​បាន​នូវ​ចំណេះដឹង​ថ្មី​ៗ​បន្ថែម​ទៀត​ស្តី​ពី​វិជ្ជាជីវៈ​ខាង​ផ្នែក​ផ្តល់​សេវាកម្ម​ពន្ធដារ​ជូន​ដល់​ក្រុមហ៊ុន​ដែល​ជា​អតិថិជន​របស់​ខ្លួន ។

ធុរកិច្ច​ដែល​បាន​ចូលរួម នឹង​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុង​ការ​អនុវត្ត​ច្បាប់​ឲ្យ​កាន់តែ​មាន​តម្លាភាព ប្រសិទ្ធភាព​និង​សង្គតិភាព​ខ្ពស់​ថែម​ទៀត ។ ហើយ​សិក្ខាសាលា​នេះ​មាន​សារៈសំខាន់​ណាស់​ដែល​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​គោរព​ប្រតិបត្តិ​ច្បាប់​និង​បទ​ប្បញ្ញត្តិ​នានា​ស្តី​ពី​ពន្ធដារ ។

លោក​គង់ វិបុល​បាន​បញ្ជាក់​បន្ថែម​ថា​សិក្ខាសាលា​នេះ​ដែរ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ដើម្បី​ពង្រឹង​សេវាកម្ម​ផ្នែក​ពន្ធដារ​ឲ្យ​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ក្រម​វិជ្ជាជីវៈ​នៃ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​។​ហើយ​ការ​លុប​ចោលការ​បង់ពន្ធ​តាម​របប​ម៉ៅ​ការ​មក​ជា​បង់​តាម​របប​ស្វ័​យ​ប្រកាស គឺជា​ការ​បង់ពន្ធ​ប្រកបដោយ​សមធម៌ ៕