ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ប្រកាស​ធ្វើបដិវត្តន៍ពណ៌តាម​ហ្វេសប៊ុក រួចខ្លួនឬ​បន្តជាប់ឃុំ ដឹងនៅថ្ងៃទី១៣ មីនា​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៦ បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​យុវ​ជន​ក្លាហាន​ម្នាក់ ជា​អតីត​និស្សិត​សាកលវិទ្យាល័យ​ខេមរៈ ដែល​អំពាវនាវ​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំង​រាជរដ្ឋាភិបាល នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ។

យុវជន​ក្លាហាន​ជាប់​សង្ស័យ​ក្នុង​សំណុំរឿង​ខាងលើ​នេះ ឈ្មោះ​គង់ រ៉ៃ​យ៉ា អាយុ​២៦​ឆ្នាំ រហស្សនាម​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក soriya koko ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ សីហា ២០១៥ កន្លង​ទៅ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ តាម​មាត្រា​៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។

បទល្មើស​នេះ កំណត់​ការ​ផ្តន្ទាទោស​ពី​៦​ខែ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​៤​លាន​រៀល ។ ជន​ត្រូវ​ចោទ​បាន​សរ​សេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កថា (​តើ​មាន​អ្នក​ណា​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ជាមួយ​ខ្ញុំ​ទេ? ថ្ងៃ​ណាមួយ នៅ​ពេល​ខាង​មុខ​នេះ ខ្ញុំ​នឹង​ធ្វើ​បដិវត្ត​ពណ៌ ដើម្បី​ផ្លាស់​ប្តូរ​របប​មួយ​នេះ​ចេញពី​សង្គម​ខ្មែរ ទោះបីជា​ត្រូវ​ជាប់គុក ឬ​ស្លាប់​ក៏​ដោយ ក៏​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដែរ​) តែ​ទីបំផុត​ខ្លួនឯង​ជាប់គុក​មែន ។

អង្គ​សវនាការ​បាន​សាកសួរ​ដេញដោល​ចប់​សព្វគ្រប់​ហើយ តែ​ប្រធាន​ក្រុម​ប្រិ​ក្សា​ជំនុំជម្រះ បាន​លើក​ពេល​ប្រកាស​សាលក្រម ទៅ​ថ្ងៃ​ទី​១៣ មីនា ២០១៦ ខាង​មុខ​នេះ ។